ឡូយមែន! បទ «Top Of The Lady» របស់ ទេព បូព្រឹក្ស ជាប់ចំណាត់ថ្នាក់លេខ១នៅលើMusic Charts in Cambodia

ប្រិយមិត្តជាច្រើនប្រាកដជាបានស្ដាប់ហើយ បទថ្មីរបស់កញ្ញា ទេព បូព្រឹក្ស ដែលមានចំណងជើងថា «Top Of The Lady» មិនត្រឹមតែមានអត្ថន័យនោះទេ ហើយក៏មានលាយសិល្បៈបុរាណខ្មែរជាហេតុក្នុងការលើកស្ទួយសិល្បៈបុរាណខ្មែរយ៉ាងខ្លាំងផងដែរ។

ជាក់ស្ដែងនៅពេលនេះបទថ្មីរបស់តារាចម្រៀងស្រីរូបនេះ បានជាប់ចំណាត់ថ្នាក់លេខ១នៅលើ Music Charts in Cambodia របស់ Youtube ហើយ។

ក្នុងនោះតារាចម្រៀងស្រីរូបនេះក៏បានបង្ហោះសារនៅក្នុងបណ្ដាញសង្គមដើម្បីអបអរសម្រាប់សមិទ្ធិផលរបស់ខ្លួនឯងយ៉ាងដូច្នេះថា៖

«ជូនចំពោះបងប្អូនអ្នក stream​ បទនេះនៅក្នុង YouTube ឥឡូវនេះយេីងទទួលបាន​ TOP1 Music Charts in Cambodia 🇰🇭 ដោយ​កម្លាំង​នៃការគាំទ្រ​ទេីបពួកយេីងទទួលបានលទ្ធផលនេះ​ ,​ ខ្ញុំជឿជាក់​ថាកម្លាំង​មួយ​នេះនឹងនាំមកនូវ​សមិទ្ធផល​អស្ចារ្យ​ជាបន្ដបន្ទាប់​ជាក់​ជាមិនខាន​ ។ ដោយសេចក្តី​គោរព​ពីនាងខ្ញុំ​ ទេព​ បូព្រឹក្ស»

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល និងសង្ឃឹមថាតារាចម្រៀងស្រីរូបនេះ និងខិតខំជាមួយក្រុមការងារ ដើម្បីផលិតបទចម្រៀងថ្មីៗ ដែលទទួលបានការគាំទ្រ និងពេញចិត្តពីសំណាក់មហាជនតទៅទៀតផង៕

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី