អីយ៉ា! ក្រោយបែកបាក់ស្នេហាជាងមួយឆ្នាំ ពេលនេះ Marie រកបានអ្នកថ្មីហើយជាតារាប្រុសរូបសង្ហាម្នាក់នេះ!(មានរូបភាព)

ជាការពិតណាស់ក្រោយពេលដែលតារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Marie Broenne បញ្ចប់ទំនាក់ទំនងស្នេហាជាមួយនិងតារាប្រុស Gun Napat មក មហាជនជាច្រើនពិតជាសោកស្ដាយ និងងាកទៅមើលអ្នកទាំងពីរក៏កាន់តែប្រើជីវិតឯកជនរាងខ្លួន កាត់ចិត្ត និងរកផ្លូវថ្មីបានប្រសើរផងដែរ។

ជាក់ស្ដែងក្រោយស្ងប់ស្ងាត់មួយរយៈធំ ស្រាប់តែកាលពីថ្ងៃទី០៣​ ខែឆ្នូ ឆ្នាំ២០២១​ ម្សិលមិញនេះ តារាស្រី Marie ក៏បានដាច់ចិត្តបើកបង្ហាញទំនាក់ទំនងស្នេហាថ្មីជាសាធារណៈ ជាមួយនិងតារាប្រុសរូបសង្ហាគឺលោក Pittkarchai ហើយតារាស្រីរូបនេះក៏បានបញ្ជាក់ផងដែរថា អ្នកទាំងពីរបានមើលចិត្តគ្នាអស់រយៈពេលជិត១ឆ្នាំទៅហើយ ទើបតែពេលនេះបង្ហាញជាសាធារណៈ។

ក្រោយពេលទទួលដំណឹងនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងបានជូនពរឲ្យអ្នកទាំងពីរកាន់តែស្រលាញ់គ្នា និងឆាប់រកឃើញថ្ងៃមង្គលផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី