សូមកុំទាន់បោះបង់តែងម៉ូ!! ប៉ូលីសត្រួតពិនិត្យមិនឃើញជាតិអាល់កុល តែក្នុងរូបភាពគ្រប់គ្នាកាន់កែវស្រាទាំងអស់!!

មហាជនទូទាំងប្រទេសថៃ និងមិត្តភក្តិដែលស្រលាញ់តែងម៉ូពិតប្រាកដទទួលបានភស្តុតាងច្រើនណាស់ បន្ទាប់ពីមាន Hacker ម្នាក់បានប្រមូលរួបរួមរូបភាព និងវីដេអូដែលត្រូវបានគេលុបចោលយកមកវិញបាន ហើយបាននាំយកភស្តុតាងទាំងអស់នោះមកផុសបង្ហាញនៅក្នុងផេកហ្វេសប៊ុកតារាស្រីដែលជាជនរងគ្រោះ។

ប្រជាជននាំគ្នាប្រត្តិកម្មនឹងទង្វើរបស់ក្រុមប៉ូលីស ជនជាប់ចោទ និងក្រុមមេធាវីដែលព្យាយាមបញ្ចុះបញ្ចូលហើយបង្ខំអោយគ្រួសារតែងម៉ូធ្វើតាមសម្តីប៉ូលីសក៏ដូចជាជនខិលខូចដែលនៅពីក្រោយខ្នង។ ចុងក្រោយមិត្តភក្តិស្និតស្នាលតារាស្រី Thikam Ritta បានចេញមុខមកសម្តែងក្តីមិនយុត្តិធម៌របស់ប៉ូលីសទាក់ទងនិងជាតិអាល់កុលដោយបានចូលមកខមមិនថា “ប៉ូលីពិនិត្យមិនឃើញជាតិអាល់កុល តែកាន់កែវគ្រប់គ្នាតែម្តង”។

ខមមិនរបស់នាងទទួលបានការគាំទ្រពីមហាជនជាខ្លាំងព្រោះគ្រប់គ្នាគិតដូចនាងដែល នៅក្នុងសង្គមថៃលុយពិតជាអាចធ្វើអោយប៉ូលីសខ្វាក់ភ្នែកមែន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយពេលនេះអ្នកទាំងអស់គ្នាដែលចង់ទាមទាយុត្តិធម៌អោយតែងម៉ូមានសង្ឃឹមវិញហើយ ព្រោះមានភស្តុតាងច្រើនណាស់ដែលអាចចាប់កំហុស និងដាក់ទុកអ្នកពាក់ព័ន្ធទាំងអស់បានយ៉ាងល្អប្រសើរ។ សូមរងចាំតាមដានផុសបន្ទាប់ទាំងអស់គ្នា!!

អត្ថបទដោយ សា