Poster រឿងថ្មីរបស់ toeyjarinporn – terchantavit ទាក់ទាញអារម្មណ៍របស់ទស្សនិកជនជាខ្លាំង!! ឆ្នាំងផង ខ្ទះផង ធានារឿងនេះនឹងធ្វើអោយតារាកំប្លែងបាត់បង់អាជីព!

ថ្មីៗនេះស្ថាននីយ៍ទូរទស្សន៍បុស្តិ៍លេខ៣ទើបបានប្រកាសចេញរឿងថ្មីមួយដែលទទួលបានលោក Terchantavit តារាកំប្លែងប្រុសមុខស្ងួតមកធ្វើជាតួឯកប្រុស សម្តែងរួមជាមួយតួឯកស្រីរាងតូចៗមុខកាត់ចិន Toeyjarinpron។ ចុងក្រោយថ្ងៃនេះខាងទូរទស្សន៍បានចេញ poster ផ្សព្វផ្សាយរឿង ព្រមបានអោយសម្ភាសន៍និយាយពីសាច់រឿង ដែលបានធ្វើអោយទស្សនិកជនជាច្រើនរូបរំភើបហើយចង់អោយរឿងនេះចេញចាក់ផ្សាយឆាប់ៗ!

រឿង “มือปราบกระทะรั่ว” ជារឿង Action + Comedy (វាយតប់លាយជាមួយកំប្លែង) ហើយសាច់រឿងនិយាយអំពីប៉ូលីសដែលបន្លំខ្លួនធ្វើជាអ្នកនេះផងអ្នកនោះផងដើម្បីតាមចាប់ជនខិលខូច។ អ្នកនិពន្ធនិងអ្នកដឹកនាំរឿងបានចេញមុខអះអាងហើយថាឆាកកំប្លែងទាំងអស់នឹងធ្វើអោយអ្នកទស្សនាសើចចុកពោះមិនខុសពីធ្លាប់បានឃើញលោក Terchantavit នៅតាមរោងភាពយន្តនោះឡើយ។

លោក Terchantavit នឹងចូលខ្លួនមកធ្វើជាពូប៉ូលីស ចុងពៅ និងក្រុមក្មេងពាលពាលា ចំណែក Toeyjarinpron វិញនាងនឹងសម្តែងជាតួឯកស្រីដែលមានអាជីពជាអ្នក Review អាហារនិងហាងអាហារផ្សេងៗយ៉ាងគួរអោយអស់សំណើច។

គ្រាន់តែបានដឹងពីសាច់រឿងខ្លះៗក៏អាចស្រម៉ៃឈុតឆាកដែលតួឯកប្រុសស្រីទាំងពីរបានជួបគ្នាហើយបង្កអោយមានសំណើចដែល ហ្វែនៗពិតជាមិនអាចរងចាំយូបានទេពេលនេះ ចង់បានទស្សនីយភាពសប្បាយៗមុនពេលចូលគេងកុំភ្លេចតាមដានរឿង #มือปราบกระทะรั่ว ណា!

អត្ថបទដោយ សា