ដ្រាម៉ាចូលហើយចូលទៀតមិនចេះឈប់ អ្នកនាង vikkiiexplorer សុំវាយបកដោយសារឈឺៗមួយនេះ!

ធ្លាក់ក្នុងរណ្តៅរិះគន់របស់សង្គមដោយមិនដឹងខ្លួនសម្រាប់អ្នកនាង vikkiiexplorer ដែលសម្រេចចិត្តចូលខ្លួនមកធ្វើជាកូនក្រមុំរបស់តារាប្រុស weir19 ភ្លាមៗបន្ទាប់ពីមានរឿងបែកបាក់ជាមួយតារាស្រី Bella Ranee។ រហូតឡើយសង្គមរិះគន់ថានាងជាមនុស្សទី៣ដែលមកជ្រៀតជ្រែកស្នេហាគេទាំងមុខស្ងួត ហើយចុងក្រោយនេះនាងទើបត្រូវបានគេរិះគន់ក្រោមប្រធានបទថ្មីមួយទៀតបន្ទាប់ពីប្រកាស់ថាកំពុងមានផ្ទៃពោះ។
សង្គមនិយាយអាក្រក់ពី vikkii ដោយឥតសម្ចៃដៃសោះឡើយមួយរយ:នេះដោយសារឿងជាអ្នកទី៣មិនទាន់បានរសាយផង រឿងបណ្តោយខ្លួនមានទំងន់មុនពេលរៀបការក៏បានចូលមកដល់មួយបន្ថែមទៀត ។ ដោយព្រោះការឈឺចិត្តជាមួយពាក្យរិះគន់ បូកផ្សំនឹងអាការ:ស្ត្រីមានផ្ទៃពោះដែលចិត្តស្រាលឆាប់តូចចិត្ត ថ្មីៗនេះភរិយារបស់តារាប្រុសបានផុសសារន័យស្រាលៗតែស្តាប់ទៅចង់ក្តួតឈាមនៅក្នុងអ៊ិនស្តាក្រាមរបស់ដើម្បីអោយអ្នកដែលរិះគន់ទាំងឡាយបានអាន។
សារទីមួយសសេរថា “យើងមិនគួរបោះបង់ជំនឿចិត្តរបស់យើងអោយមនុស្សនោះទេ សង្គមមនុស្សប្រៀបដូចជាមហាសមុទ្រដែល បើមានទឹកកខ្វក់ត្រឹមតែមួយដំណក់ធ្លាក់ចូលមហាសមុទ្រទាំងមូលនឹងកខ្វក់តាម” ហើយសារទី២មានន័យថា “មនុស្សយើងនឹងល្អប្រសើរនៅពេលដែលបានជួយអ្នកដទៃ”។ ដែលចាត់ទុកជាពាក្យប្រដៅអោយក្រុមអ្នកមិនចូលចិត្តនាងយ៉ាងចុកចាប់។

អត្ថបទដោយ សា