មិត្តប្រុសអ្នករកនឹក Caption អោយ!! តារាស្រី mint_chalida បញ្ចេញសម្រស់ក្នុង Look ស៊ិចស៊ីធ្វើអោយតារាស្រីៗជាច្រើនចូលមកក្រ៊ឺត 🔥😍!!

បានធ្វើអោយមិត្តភក្តិស្រីៗគ្នាឯងប្រញ៉ាប់ចូលមកខមមិនយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់កញ្ញា mint_chalida ដែលទើបបានផុសរូបស៊ីចស៊ីចូលក្នុងអ៊ិនស្តាក្រាម។ ពិសសេសបំផុតលើកនេះមិត្តប្រុសលោក Pupaa ជាអ្នកជួយរកនឹង Caption អោយដោយខ្លួនឯងទៀត!
តារាស្រីបានផុសរូបជាច្រើនសន្លឹកចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយសាសសេរថា “អាកាសធាតុក្តៅតស៊ូជាមួយខ្ញុំបានទេ? 🔥🔥🔥🔥 Caption ដោយលោក @Pupaa” ដោយដងខ្លួន និងស្តាយល៍អង្គុយរបស់នាងទាក់ទាញខ្លាំង ខ្លាំងរហូតមិនមាននរណាអាចទ្រាំបាន។
ផុសភ្លាមតារាស្រី urassayas ចូលមកខមមិនថា “🔥😍🔥😍🔥😍🔥😍”, មិត្តសំលាញ់ davikah សសេរថា “🔥គ្មាគូប្រៀប”, កញ្ញា pooklook ខមមិនថា “អើយ អើយយ🔥”, រួមជាមួយតារាប្រុសតារាស្រីជាច្រើនរូបទៀតដែលខមមិនជារូបភ្លើងអោយជាអារម្មណ៍ប្រាប់ថាតារាស្រី HOT បំផុត។​

អត្ថបទដោយ សា