Vjwoonsen ប្រើប្រាស់ជីវិតដូចម្ចាស់ក្រត្រី ធ្វើដំណើរកំសាន្តនៅទ្វីអ៊ឺរ៉ុបជាង ២ សប្តាហ៍មិនធ្វើអោយកាតធនាគារបស់នាងរង្គើរឡើយ!

កំពុងដើរចាយវាយ លំហែរកាយ និងប្រើប្រាស់ជិវិតដែលមនុស្សជាច្រើនទៀតស្រម៉ៃចង់បានតែម្តងហើយពេលនេះ សម្រាប់កញ្ញា Vjwoonsen ដែលបានក្លាយជាសេដ្ឋីនីកាន់កាប់ប្រែនគ្រឿងសម្អាងល្បីល្បាញរបស់ប្រទេសថៃ។ ថ្មីៗនេះបន្ទាប់ពីរៀបចំកម្មវិធីបើកសម្ភោធផលិតផលថ្មីអោយក្រុមហ៊ុនរួចរាល់ តារាស្រីបានដកខ្លួនពីរឿងការងារ នាំមិត្តប្រុសចេញធ្វើដំណើរកំសាន្តក្រៅប្រទេសយ៉ាងគួរអោយច្រណែន។

ចាប់តាំងពីពីរសប្តាហ៍មុនរហូតមកទល់ពេលនេះហ្វែនៗសង្កេតឃើញថាតារាស្រីក្នុងដួងចិត្តរបស់ពួកគេ Check-in ច្រើនប្រទេស ច្រើនសណ្ឋាគាល្បីៗ និងដើរលេងស្ទើរគ្រប់តំបន់កំសាន្តលំដាប់ៗរបស់ទ្វីបអឺរ៉ុបទាំងអស់។
គ្រប់រូបភាពដែលកញ្ញា Vjwoonsen ផុសបង្ហាញយ៉ាងច្បាស់ថានាងកំពុងមានជីវិតដ៏សែនហាយសូ ចាយបានតាមចិត្តដោយមិនចាំបាច់បារម្មណ៍អ្វីទាំងអស់ ចង់ធ្វើអ្វីក៏បាន ទិញប្រែនល្បីអីក៏មិនចោទជាបញ្ហាដល់កាតធនាគារបស់នាងនោះឡើយ។ សរុបមកកញ្ញា Vjwoonsen ជាតារាស្រីដែលស្អាត ឆ្លាត ពូកែរកស៊ី ហើយមានបំផុត!

អត្ថបទដោយ សា