ទស្សនិកជនបារម្មណ៍ពីទំនាក់ទំនងរវាងលោក songkarn_tae និងតារាស្រី matt ព្រោះគ្រួសារមិនអូខេ!!

ទោះបីភាគីទាំងសងខាងបញ្ជាក់យ៉ាងច្បាស់ថាមិនអាចត្រឡប់ទៅដូចដើមជាមួយគ្នាយ៉ាងណាក៏ដោយ ក៏អ្នកប្រើប្រាស់អ៊ិនធឹណែតនៅតែមិនទាន់ព្រមធ្វើចិត្តតាមតារាស្រី aff_taksaorn និងលោក songkarn_tae។ ចុងក្រោយមានពត៌មានគួរអោយបារម្មណ៍មួយគ្រួសាររបស់អ្នកធុរកិច្ចប្រុសឈប់តាមដានគាត់ តែបែរជានៅបន្តតាមដានអតីតបងស្រីថ្លៃ។
ផេកពត៌មានថៃល្បីមួយបានផុសបង្ហាញយ៉ាងច្បាស់ពេលនេះប្អូនស្រីទាំងពីររបស់លោក songkarn_tae ឈប់ Follow បងប្រុសបង្កើតរបស់ខ្លួន នៅខណ:ពេលដូចគ្នានោះពួកគេនៅបន្តតាមដានតារាស្រី aff_taksaorn តាំងពីដើមរហូតមកទល់ឥឡូវបើទោះបីពេលនេះតារាស្រីបានលែងលះជាមួយសមាជិកគ្រួសារពួកគេហើយក៏ដោយ។
ដំណឹងនេះបណ្តាលអោយទស្សនិកជនជាច្រើនបារម្មណ៍ថាតារាស្រី matt មិនអាចយកឈ្នះចិត្ត ឬបង្ករអោយមានភាពចុះសម្រុងជាមួយសមាជិកគ្រួសាររបស់លោក songkarn_tae បានហើយនៅទីបញ្ចប់មិនអាចបង្កើតគ្រួសារក៏សែនកក់ក្តៅបាន។

អត្ថបទដោយ សា