លោកឪពុក្មេកនៅតែបន្តផុសនិយាយពីកូនប្រសារច្បង និងចៅស្រី! កញ្ញា aff_taksaorn នាំអូន​ ប៊ីម៉ៃ ទៅលេងលោកតាបន្ទាប់ពីចេញពីមន្ទីពេទ្យ!

បរិយាយកាសកក់ក្តៅបានកើតឡើងនៅក្នុងក្រុមគ្រួសារត្រកូលមហាសេដ្ឋីទៀតហើយថ្មីៗនេះ បន្ទាប់ពីតារាស្រី aff_taksaorn ឆ្លៀតពេលនាំកូនស្រីទៅសួរសុខទុក្ខលោកឪពុកក្មេងបន្ទាប់ពីវះកាត់រួច។ ចុងក្រោយលោកតាចេញមុខផុសបង្អួតភាពគួរអោយស្រលាញ់របស់កូនប្រសារ និងចៅស្រីដោយខ្លួនឯង!
ថ្មីៗនេះនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនរបស់លោក pv_bonanza ដែលត្រូវជាអតីតឪពុកក្មេងរបស់កញ្ញា aff_taksaorn មានផុសរូបចៅស្រៅ និងវីដេអូដែលខ្លួនកំពុងជជែកលេងជាមួយកូនប្រសារនៅតុអាហារក្នុងផ្ទះព្រមជាមួយ Caption សសេរថា “ក្រោយពេលប្តូរក្បាលជង្គង់បាន៦សប្តាហ៍ ចៅៗនាំគ្នាមកត្រួតអាការ:ថាដើរវិញបានហើយឬនៅ #peamaitae” ។
ហើយបន្ទាប់ពីបានឃើញផុសរបស់លោក pv_bonanza តារាស្រីបានចូលមកខមមិនជូនពរយ៉ាងកក់ក្តៅថា “ចៅៗមកផ្តល់កំលាំងចិត្តអោយលោកតារឹងមាំសុខភាបល្អចាស🙏🏼”។ បណ្តាលអោយសាច់ជាតិជិតឆ្ងាយ និងហ្វែនៗនាំគ្នាចូលមកប្រាប់ថាទាំងអស់នោះគឺជារូបភាពដែលគួរអោយស្រលាញ់បំផុត ជាទិដ្ឋភាពគ្រួសារដែលកក់ក្តៅបំផុត។

អត្ថបទដោយ សា