កាចបែបនេះពេញចិត្តទេ?!! សារ និងរូបភាពចុងក្រោយរបស់តារាស្រី kimmy_kimberley ធ្វើអោយគ្រប់គ្នាសន្លប់ឈ🔥❤️!

ចាត់ទុកជាអាយដលរបស់ហ្វែនៗយ៉ាងពិតប្រាកដមែនសម្រាប់អនាគតកូនក្រមុំ kimmy_kimberley តារាស្រីដែលមិនដែលធ្វើអោយអ្នកតាមដានខកបំណងសូម្បីម្តង។ ចុងក្រោយបង្ហោះរូបក្នុង Look ថ្មីព្រមជាមួយសារចាក់ដោតផ្ញើរជូនចំពោះនរណាក៏មិនដឹង ធ្វើអោយអ្នកតាមដានពេញចិត្តនិងគាំទ្រពេញទំហឹង។
កញ្ញា kimmy_kimberley ប្តូរពណ៌សក់ ប្តូររបៀបផាត់មុខធ្វើសក់ (មើលទៅកាច) ស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅថតរូបផុសក្នុងអ៊ិនស្តាក្រាមព្រមជាមួយ Caption ញាក់ៗថា “Don’t consider my kindness as my weakness. The beast in me is sleeping,not dead…🐺🌙” ដែលមានន័យថា:
“កុំចាត់ទុកទង្វើល្អរបស់ខ្ញុំ ជាចំនុចខ្សោយរបស់ខ្ញុំ – វិញាណសត្វសាហាវក្នុងខ្លួនខ្ញុំកំពុងគេង មិនមែនស្លាប់ទេ…🐺🌙”។ ផុសចុងក្រោយនេះតារាស្រីរបស់យើងកាចទាំងពាក្យសម្តី កាចទាំងការតុបតែងខ្លួន បណ្តាលអោយអ្នកគាំទ្រចូលមកសសើរពេញៗមាត់ថាកញ្ញា kimmy_kimberley សម ធ្វើស្តាយល៍បែបណាក៏តែងតែទាក់ទាញចិត្តពួកគេបានជានិច្ច ស្អាតបែបនេះកាចយ៉ាងណាក៏មិនខ្លាចដែល។

អត្ថបទដោយ សា