បើក Mode ស្នេហាខុសគេ!! តារាស្រី gracekanklao ប្រាប់ពីមូលហេតុដែលមិនធ្លាប់ទៅលេងសមុទ្រជាមួយមិត្តប្រុសហាយសូ!

ជាសិល្ប:ការិនីស្អាតគ្រប់ដប់ ប្រសព្វគ្រប់មុខជំនាញសម្រាប់កញ្ញា gracekanklao ដែលតែងតែសាងស្នាញញញឹម អោយទស្សនិកជនជាមួយបទចម្រៀងថ្មីៗ ស្តាយល៍តែងខ្លួនប្លែកៗ និងក្បាច់រាំថ្មីជានិច្ច។ ប៉ុន្តែចុងក្រោយតារាស្រីបែជាមកអាបដេតរឿងផ្ទាល់ខ្លួន នៅក្នុងកម្មវិធី Talk Show ធ្វើអោយហ្វែនៗនាំគ្នាព្រួយបារម្មណ៍ទៅវិញ។
កញ្ញា gracekanklao អោយសម្ភាសន៍ថានាងនឹងសុំដកខ្លួនពីការងារសម្តែងរឿងមួយឆ្នាំ យកពេលវេលានោះទៅធ្វើរឿងដែលខ្លួនចង់សម្រេចអោយបាន ហើយនឹងយកទៅហ្វឹកហាត់ខ្លួនឯងអោយកាន់តែប្រសើរជាងនេះ។ ចំណែករឿងស្នេហាវិញតារាស្រីប្រាប់ថាពេលនេះនាងនិងមិត្តប្រុសជាហាយសូស្រលាញ់គ្នាបានជាង ៤ ឆ្នាំ ប៉ុន្តែនៅមិនទាន់គិតរឿងរៀបកានោះទេព្រោះនាងចង់ធ្វើការងារអោយអស់ពីកំលាំង ហើយចង់ធ្វើដើម្បីក្រុមគ្រួសារអោយបានច្រើនសិន។
ចំពោះរឿងដែលគេសួរថាពិតទេដែលនាងនិងសង្សារមិនដែលទៅដើរលេងសមុទ្រជាមួយគ្នា? កញ្ញា grace ឆ្លើយថាមែនហើយក្នុងរយ:ពេលជាង៤ឆ្នាំនេះខ្ញុំធ្លាប់សាកនាំគាត់ទៅតែម្តងគត់ ហើយឈប់ទៅជាមួយគ្នាជារៀងរហូតព្រោះមិត្តប្រុសជាមនុស្សមិនចូលចិត្តសមុទ្របំផុត គាត់ចូលចិត្តតែកន្លែងត្រជាក់ៗនៅស្រុកគេ ចូលចិត្តទៅជិះស្គី ផ្ទុះស្រឡះពីខ្ញុំដែលស្រលាញ់សមុទ្រខ្លាំង ចង់ទៅគ្រប់ពេលវេលា។ ឃើញមានចំណង់ចំណូលចិត្តខុសគ្នាបែបនេះហ្វែនៗបារម្មណ៍ខ្លាចបញ្ហានឹងមកនាថ្ងៃអនាគត់!

អត្ថបទដោយ សា