ថ្ងៃជួបគ្នាដំបូងរបស់តារាស្រី Pooklook និងលោក Mike_pattaradet!! ឆ្មារកណ្តុរសុទ្ធសាទ!

ហ្វែនៗស្ថាននីយ៍ទូរទស្សន៍បុស្តិ៍លេខ៧ប្រហែលបានជ្រាបយ៉ាងច្បាស់ហើយថាតួឯកស្រី pooklook_fonthip និងតួឯកប្រុស mike_pattaradet ពេលនេះកំពុងសិក្សាចិត្តគ្នាទៅវិញទៅមកដោយមិនទាន់ព្រមប្រកាសពី​ Status ថាត្រូវជាអ្វីនឹងគ្នាអោយពិប្រាកដ ប៉ុន្តែទស្សិកជនដឹងថាស្រលាញ់គ្នា។
ចុងក្រោយទាំងពីរនាក់នាំគ្នាមករំលឹកអនុស្សាវរីយ៍ចាស់ៗនៅក្នុងកម្មវិធី Youtube ដែលបានបណ្តាលអោយហ្វែនខ្លាប់គូជីននាំគ្នាអស់សំណើច ហើយឆ្ងល់ថាហេតុអ្វីតារាប្រុសស្រីអាចមានថ្ងៃផ្អែមល្ហែមដាក់គ្នាដូចបច្ចុប្បន្ននេះ? ចាប់ផ្តើមដោយការសម្តែងរឿងដំបូងជាមួយគ្នា លោក mike_pattaradet ថាកញ្ញា pooklook_fonthip មិននិយាយរកគាត់មិនរាក់ទាក់ មិននៅក្បែរសំងំនៅតែក្នុងឡានរបស់ខ្លួន ធ្វើអោយគាត់ខឹងហើយចង់ស្ទុះទៅរក សាកសួររកមូលហេតុពីនាងជាខ្លាំង និងភ្លាមៗនោះ។
បន្ទាប់មកទៀតករណីទី២នៅពេលដែលលោក mike_pattaradet កំពុងត្រូវបងៗនៅកន្លែងធ្វើការដាក់សម្ពាធព្រោះចង់អោយការងារល្អជាមុន កញ្ញា pooklook_fonthip មិនមែនចូលមកលួងលោមគាត់ឡើយ នាងចូលមកដាក់ម៉ាចាស់ដៃរហូតតារាប្រុសគេជមុខមិនជួបនាង ១០ថ្ងៃជាង។ សរុបមកទំនាក់ទំនងរបស់តារាទាំងពីរដួងកាលជួបគ្នាដំបូងៗប្រៀបដូចប្រេងនិងភ្លើង ឆ្មារនិងកណ្តុរ មិនត្រូវគ្នា មិននិយាយរកគ្នា ប៉ុន្តែចុងក្រោយក៏ក្លាយជាមនុស្សដែលទុកចិត្តគ្នាបំផុត។

អត្ថបទដោយ សា