កុមារី nuneworanuch!! ឆ្លងថ្ងៃកំណើតហើយតារាស្រីកំពូលកាត់សក់ចោលធ្វើអោយក្មេងជាងមុនខ្លាំង!

នៅក្នុងវិស័យសិល្ប:មានតារាស្រីមិនប៉ុន្មាននាក់ទេដែលជាប់ឈ្មោះជាមនុស្សដែលមានសក់ស្អាតលើសធម្មជាតិ ហើយម្នាក់ក្នុងចំណោមនោះជាអ្នកនាង nuneworanuch ដែលពេលនេះកាន់កាប់ផលិតផលជំនួយសក់ជាច្រើនប្រភេទ។ កន្លងមកទស្សននិកជនគាំទ្រនាងអោយបន្តរក្សាសក់វែង ហាមកាត់ ប៉ុន្តែចុងក្រោយបន្ទាប់ពីឆ្លងថ្ងៃកំណើតគម្រប់ ៤២​ឆ្នាំរួចតារាស្រីកាត់សក់ខ្លីធ្វើអោយគ្រប់គ្នាស្តាយជាខ្លាំង។
អ្នកនាង nuneworanuch សាកល្បងកាត់សក់សេះជាលើកដំបូងក្នុងឆាកជីវិត នៅក្នុងវីដេអូដែលនាងបង្ហោះចូលក្នុងអ៊ិនស្តាក្រាមបង្ហាញយ៉ាងច្បាស់ថាតារាស្រីកំពុងរំភើបជាមួយមុខមាត់ថ្មី​ ម៉ូតសក់ថ្មីរបស់ខ្លួន។
បន្ទាប់ពីកាត់ហើយតារាស្រីបានយករូប យកវីដេអូមកផុសនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួន ដោយមានតារាប្រុសស្រីជាច្រើននាក់ចូលមកខមមិនសសើរថាអ្នកនាងស្អាតហើយក្មេងជាងមុន អ្នកខ្លះក៏ចូលមកខមមិនចំអន់សួររកអាយុ ហើយខ្លះទៀតនិយាយថា អ្នកនាង nuneworanuch ជាតារាស្រីដែលមុខមិនចេះចាស់។

អត្ថបទដោយ សា