តារាស្រី aff_taksaorn និងលោក mark_prin បង្ហាញភាពត្រូវគីមីគ្នានៅក្នុងវីដេអូ រហូតហ្វែនៗសុំអ្នកដឹកនាំរឿង អោយផលិតរឿងសម្រាប់គូពួកគេ!

ជាប់ឈ្មោះជាតារាស្រីគីមីសាធារណ:បាត់ទៅហើយសម្រាប់កញ្ញា aff_taksaorn ដែលសម្តែងជាមួយតួឯកប្រុសវ័យណា មុខមាត់បែបណា សម្បុរពណ៌អ្វីក៏មិនចោទជាបញ្ហាដល់់នាងឡើយ ពោលសម្តែងជាមួយនរណាក៏សមបង្ករអោយមានហ្វែនខ្លាប់គូជីនកើតមានឡើងជានិច្ច។
ចុងក្រោយមានឧកាសរួមការងារជាមួយលោក mark_prin ក្នុងនាមជា Presenter អោយវ៉ែតាម៉ាក “berlin eyewear” ថតរូប ថតវីដេអូចុះសម្រុងគ្នា គីមីត្រូវគ្នារហូតទស្សនិកជនចង់ឃើញទាំងពីរនាក់សម្តែងរឿងរួមគ្នា។​ អ្នកគាំទ្ររបស់តារាប្រុស និងតារាស្រីទាំងពីរនាក់យល់ឃើដូចគ្នា ហើយនាំគ្នានិយាយអោយអ្នកដឹកនាំរឿង Anne Thong ផលិតរឿងថ្មីសម្រាប់គូ Mark-Aff។
សម្រាប់ចម្លើយ ឬការឆ្លើយតបទៅនឹងសំណូមពរ ចេញមកយ៉ាងណាពេលនេះមិនទាន់មាននរណាដឹងឡើយ ដឹងតែថាបើមានរឿងរបស់តារាស្រី aff_taksaorn និងលោក mark_prin មែននោះទស្សនិកជនទូទាំងប្រទេសត្រៀមខ្លួនកក់ក្តៅអោយហើយទៅ រឿងនោះនឹងក្លាយជារឿងដែលធ្វើអោយគ្រប់គ្នាមានសុភមង្គលបំផុត។


អត្ថបតដោយ សា