អ្នកនាង Mayfuang ប្រាប់ពីមូលហេតុដែលកូនស្រី​អូន “ម៉ាយូ” ឈប់បង្ហាញមុខនៅតាមកម្មវិធីទូរទស្សន៍ដូចមុន!

ដំបូងឡើយពិធីករល្បី kanchai និងអ្នកដឹកនាំរឿងល្បី mayfuang តែងនាំកូនស្រីតែម្នាក់គត់របស់ខ្លួនចេញតាមកម្មវិថីទូរទស្សន៍ កម្មវិថីបង្ហាញម៉ូត និងចេញធ្វើការងារថតផ្សាយពាណិជ្ជកម្មផ្សេងៗយ៉ាងច្រើនហូហៀរ ប្លែកអីតែមួយរយ:ចុងក្រោយនេះហ្វែនៗលែងបានឃើញមុខអូនម៉ាយូដូចមុន ហើយនាំគ្នាឆ្ងល់ថាដែលបាត់មុខនេះបណ្តាលមកពីអ្វី?
ចុងក្រោយនៅក្នុងកម្មវិធី​បើកសម្ភោធកន្លែងកំសាន្តថ្មីតារាស្រី mayfuang នាំកូនស្រីទៅលេងព្រមអោយសម្ភាសន៍ពីសំនួរខាងលើថា “ពេលនេះអូនម៉ាយូកំពុងរីកចម្រើន មានមិត្តភក្តិ និងមានសកម្មភាពដែលចង់ធ្វើច្រើនណាស់ ច្រើនរហូតមិនមានពេលវេលាសម្រាប់ទទួលកាងារ។ លើសពីនេះទៅទៀតក្នុងនាមជាម្តាយឪពុកលយើងក៏មិនចង់បង្ខំកូនស្រីអោយឆ្លៀតពេលមកទទួលការងារ ខណ:ពេលដែលកូនស្រីកំពុងចាប់អារម្មណ៍រឿងផ្សេង”។
សម្រាប់នៅថ្ងៃអនាគតអ្នកដឹកនាំរឿងស្រីនិយាយថាស្រេចតែលើកូនស្រី ចង់ដើរតាមគន្លងជាសិល្ប:ការិនីតាមប៉ាម៉ាក់ក៏បាន ចង់ធ្វើការងារដែលមិនពាក់ព័ន្ធនឹងសិល្ប:សោះក៏បាន អោយតែកូនស្រីសប្បាយចិត្តបែបណាក៏បាន។

អត្ថបទដោយ សា