តើវានឹងទៅជាយ៉ាងណា? គូ brightrpp – nonkul កំពុងធ្វើអោយទស្សនិកជនស្រីៗយំស្តាយ!

បានរៀបចំកម្មវិធីបួងសួងសុំចុះប្រត្តិបត្តិការណ៍ការថតរួចរាល់ហើយសម្រាប់រឿង “หอมกลิ่นความรัก ឬ IFeelYouLingerInTheAir” ដែលជាសេរីស្រលាញ់ភេទដូចគ្នាថ្មីរបស់ប្រទេសថៃ។ រឿងនេះទទួលបានចំណាប់អារម្មណ៍របស់សង្គមថៃ និងមហាជននៅតាមបណ្តាប្រទេសផ្សេងៗជាខ្លាំងព្រោះតួឯកប្រុសទាំងពីរសុទ្ធជាមនុស្សប្រុសដែលនរណាៗក៏ប្រាថ្នាចង់បានមកធ្វើជាមិត្តប្រុស។
លោក Nonkul ជាតួឯកប្រុសដែលមានអ្នកស្គាល់ទូទាំងទ្វីប និងនៅសហភាពអឺរ៉ុប រឿងនេះជាលើកដំបូងរបស់គាត់សម្រាប់សេរីស្នេហាមិនប្រកាន់ភេទ។ ចំណែកលោក brightrpp ថ្វីត្បិតមិនទាន់មានចំនួនអ្នកតាមដានច្រើនប៉ុន្តែគាត់មានហ្វែនខ្លាប់នៅក្រៅប្រទេសច្រើនណាស់ស្គាល់គាត់ បន្ទាប់ពីចូលរួមសម្តែងរឿងអោយទូរទស្សន៍បុស្តិ៍លេខ៣។
បណ្តាលអ្នកគាំទ្ររបស់តារាប្រុសទាំងពីរនាក់កំពុងជ្រួលជ្រឺមចង់អោយរឿង “หอมกลิ่นความรัก ឬ IFeelYouLingerInTheAir” ចេញផ្សាយក្នុងពេលឆាប់ៗពីព្រោះទាំងអស់គ្នាពិតជាចង់ឃើញតួឯកប្រុសរបស់ខ្លួនក្នុងអារម្មណ៍ថ្មី រសជាតិថ្មី ដែលមិនធ្លាប់សម្តែងពីមុនមក។ ហ្វែនៗអាចរងចាំតាមដានក្នុង DeeHupHouse បានក្នុងពេលឆាប់ៗនេះ!

អត្ថបទដោយ សា