ស្គាល់អ្នកទោសតាំងពីអាយុ 15 -16 ឆ្នាំមកម្ល៉េះ!! តារាប្រុស bbrightvc បើកចិត្តនិយាយក្រោយពេលត្រូវគេចោទថាជាអ្នកបង្កើត Forex 3D!

ប៉ុន្មានថ្ងៃចុងក្រោយនេះហ្វែនៗរបស់លោក​ bbrightvc នាំគ្នាបុកពោះជាខ្លាំងបារម្មណ៍ខ្លាចប្រជាប្រិយភាពរបស់គាត់ធ្លាក់ចុះ ឬត្រូវជាប់ឈ្មោះជាជនសង្ស័យក្នុងរឿងក្តី Forex 3D ដែលអាចធ្វើអោយខូចអនាគតបាន។ ចុងក្រោយបន្ទាប់ពីការងារនៅចក្រភពអង់គ្លេសបញ្ចប់តារាប្រុសចូលផ្តល់បទសម្ភាសន៍និយាយអំពីរឿងរ៉ាវទាំងអស់អោយគ្រប់គ្នាបានដឹងយ៉ាងលំអីតដើម្បីកុំអោយយល់ច្រឡំទៀត។
លោក bbrightvc និយាយត្រង់ៗថាគាត់ស្គាល់លោក អភិរក្ស (អ្នកទោសដែលជាមេខ្លោង) តាំងពីក្មេងអាយុប្រហែល 15-16 ឆ្នាំពេលនោះស្និទ្ធស្នាលគ្នាមែន។ ចំពោះរឿង Forex 3D លោក bbrightvc មិនបានចូលហ៊ុនដើម្បីបង្កើត ឬផ្តល់គំនិតផ្តួចផ្តើមអ្វីឡើយ គាត់គ្រាន់តែជាអ្នកចូលរួមវិនិយោគព្រោះជឿថាវាផ្តល់កម្រៃ (និយាយរួមត្រូវគេបោកដែល)។
តារាប្រុសបានបន្តនៅក្នុងបទសម្ភាសន៍ថាបើដឹងថាជាទង្វើឆបោកគាត់ក៏មិនដាក់លុយច្រើនដល់ថ្នាក់នោះដែល ហើយបើដឹងគាត់ក៏មិនបបួលម្តាយរបស់ខ្លួន មនុស្សដែលខ្លួនស្រលាញ់ផ្សេងទៀតអោយជាប់អន្ទាក់ជាមួយខ្លួននោះឡើយ។

អត្ថបទដោយ សា