ម៉ែ chomismaterialgirl រៀបចំកម្មវិធីអោយកូនស្រីមុនចេញដំណើរ!! Abigail ចង់ញ៉ាំនំខេកចាប់មិនឈ្នះ ប្រលាក់ពេញសាឡុង 😍😍 !

ថ្ងៃទី ៣០ ខែកញ្ញាថ្ងៃនេះជាថ្ងៃកំណើតគម្រប់ ៦ខែរបស់អូន Abigail កូនស្រីពៅរបស់អ្នកនាង chomismaterialgirl និងប៉ាប៉ាណត់។ ដោយសារត្រូវចេញដំណើរទៅប្រទេសបារាំងមុនថ្ងៃកំណើតកូន តារាស្រីបានរៀបចំកម្មវិធី Pre-Birthday អោយកូនស្រី ហើយថ្ងៃនេះរូបភាពនិងវីដេអូគួរអោយហួសចិត្តរបស់អូន “ហ្កេល” ត្រូវបានបង្ហោះអោយគ្រប់គ្នាបានឃើញ។
នៅក្នុងផុសរបស់អ្នកម៉ែ chomismaterialgirl មានរូបភាពខ្យូតៗ ហើយវីដេអូបង្ហាញពីកំលាំង និង ភាពរពឹសចង់ញ៉ាំនំខេករបស់កូនស្រីជាច្រើន។ ក្នុងអាយុ ៦ ខែអូន Abigail ចេះវាស្រវាតាមចាប់នំខេកជាច្រើនលើកជាច្រើនសារមិនព្រមចុះចាញ់រហូតចាប់បានហើយយកចុកមាត់ខ្លួនឯង។
ទម្រាំថតបានរូបភាពស្អាតៗយកមកចែកចាយអោយហ្វែនៗបានទស្សនាសាឡុងក្នុងផ្ទះប្រលាក់សុទ្ធតែនំខេក ហើយតារាស្រី​ និងម៉ែដោះវិញសើចចុកពោះព្រោះភាពគួរអោយខ្នាញ់ ចង់ដឹង ចង់ស្គាល់ ចង់ភ្លក់របស់កូនស្រីពៅប្រចាំផ្ទះ។ អ្នកគាំទ្រ និងអ៊ុំពូមីងដែលលង់ស្រលាញ់អូន Abigail ឃើញហើយនាំគ្នាចូលមកអស់សំណើច ព្រមទាំងជូនពរថ្ងៃកំណើតអោយអនាគត Super Star យ៉ាងច្រើនកុះករ។

អត្ថបទដោយ សា