តារាស្រីទឹកភ្នែកលីងលោងតាមផ្លូវទៅទីក្រុងបារីស!! អ្នកនាង chomismaterialgirl ធ្វើដំណើរបណ្តើរមើលវីដេអូកូនៗបណ្តើរ!

ជាគ្រួសារដែលកំពុងធ្វើអោយទស្សនិកជនសប្បាយចិត្តជារៀងរាល់ថ្ងៃសម្រាប់ផ្ទះរបស់តារាស្រី chomismaterialgirl និងស្វាមីមហាសេដ្ឋីលោក Nottvisrut ដែលមកទល់ពេលទាំងពីរនាក់មានទាយាទបីនាក់គួរអោយស្រលាញ់ បណ្តាលអោយពេលនេះហ្វែនខ្លាប់លង់ជាមួយកូនៗរបស់របស់ពួកគេជាខ្លាំង។ ថ្ងៃណាដែលតារាស្រីមិនមានបង្ហោះរូបភាពរបស់កូនចូលក្នុងអ៊ិនស្តាក្រាម ថ្ងៃនោះអ្នកគាំទ្រនឹងចូលខ្លួនមកទាមទា!
បន្ទាប់ពីមានបេប៊ីអ្នកនាង chomismaterialgirl ផ្អាកការងារស្ទើរទាំងអស់ដើម្បីបំពេញនាទីជាម្តាយល្អចាំមើលថែរក្សារកូនៗគ្រប់ពេលវេលា មិនអោយបែកសូម្បីមួយជំហាន។ ចុងក្រោយបន្ទាប់ពី៣ឆ្នាំបានកន្លងផុតទៅតារាស្រីត្រូវត្រឡប់មកធ្វើការងារដែលត្រូវធ្វើដំណើរទៅក្រៅប្រទេស បណ្តាលអោយនាងធ្វើចិត្តមិនបាននឹកកូនៗតាំងពីថ្ងៃដំបូងដែលត្រូវចេញដំណើរ។
ថ្ងៃនេះបន្ទាប់បីហោះហើររយ:ពេលវែងតារាស្រីបានទៅដល់ប្រទេសបារាំងដោយជិះឡានបណ្តើរអង្គុយមើលវីដេអូរបស់កូនៗទាំងមុខ SAD បណ្តើរធ្វើអោយមិត្តភក្តិដែលអង្គុយក្បែរអាណិត និងលួចថតវីដេអូរបស់នាងមកផុសនៅក្នុង story បង្ហាញអោយគ្រប់គ្នាដឹងថាតារាស្រីកំពុងកំសត់នឹកកូនៗជាខ្លាំង។

អត្ថបទដោយ សា