តារាស្រី Nuneworanuch បង្ហាញកាដូ Surprise ដែលស្វាមីប្រគល់អោយក្នុងថ្ងៃកំណើត!

ថ្ងៃកំណើតរបស់កំពូលតារាស្រី nuneworanuch ទើបតែកន្លងផុតទៅថ្មីនេះ ដោយតារាស្រីទទួលបានក្តៅស្រលាញ់ច្រើនណាស់ពីសំណាក់មិត្តភក្តិ ក៏ដូចជាអ្នករួមអាជីពសិល្ប:ដែលផ្ញើរពាក្យជូនពរ ផ្ញើរកាដូ និងរៀបចំកម្មវិធីជប់លៀងយ៉ាងពិសេសអោយនាង។ ចុងក្រោយតារាស្រីបានបង្ហើបប្រាប់ថាស្វាមីមាន Surprise អីអោយនាង!
នៅក្នុងកម្មវិធីមួយរបស់រឿង “เข็มซ่อนปลาย” អ្នកនាង nuneworanuch បានជួបជាមួយក្រុមអ្នកយកពត៌មានហើយត្រូវបានគេសាកសួរអំពីថ្ងៃពិសេស តារាស្រីបានឆ្លើយថាឆ្នាំនេះសប្បាយចាស់បានចេញញ៉ាំអីជាមួយមិត្តភក្តិជិតស្និទ។ អ្នកកាសែតបានសួរសំនួរបន្ទាប់ថា ចុះលោក “តត់” មានអ្វីយកមក Surprise ទេ?
អ្នកនាង nuneworanuch បានឆ្លើយថា “គាត់កើតកូវីដ១៩!! អីចឹង Surprise ទេ?” (ឆ្លើយហើយតារាស្រីសើច) គ្រប់គ្នាអស់សំណើចតាមព្រោះស្វាមីកើតកូវីដប៉ះចំថ្ងៃកំណើតរបស់ភរិយា (ចេះរកថ្ងៃឃើញ)។ ចុងក្រោយតារាស្រីបានបញ្ជាក់ថាជាទូទៅនៅថ្ងៃកំណើតនាងតែងចេញញ៉ាំអីលក្ខណ:គ្រួសារជាមួយស្វាមី តែឆ្នាំនេះគាត់កើតអីចឹងបណ្តាលអោយនាងអាចចេញក្រៅជាមួយមិត្តភក្តិជំនួសវិញ។

អត្ថបទដោយ សា