ឆ្លើយហើយ!! សរុបអ្នកម្តាយកូនមួយកំពូលស៊ិចស៊ី pat_napapa កំពុងពពោះកូនទី២?!

បានធ្វើអោយអ្នកប្រើប្រាស់អ៊ិនធឹណែតចោទសួរជាច្រើនចំពោះខ្លីបវីដេអូដែលតារាស្រី pat_napapa បានផុសចូលក្នុងអ៊ិនស្តាក្រាមកាលពីម្សិលមិញ។ អ្នកម៉ែកូនមួយកំពុងរាំក្នុងឈុតសំលៀកបំពាក់ស៊ិចស៊ីបញ្ចេញល្វែងខាងលើ បណ្តាលអោយគ្រប់គ្នាសង្កេតឃើញក្បាលពោះដែលខុសធម្មតារបស់នាង។
បន្ទាប់ពីឃើញហើយមានមនុស្សច្រើនណាស់ដែលនាំយករូបទៅផុសព្រមជាមួយសារ និងខមមិនសសេរថា “ហេតុអ្វីពោះនោះមើលទៅដូចជា…​”, “មានផ្ទៃពោះ?”, “យ៉ាងណាយ៉ាងណីចេះ!”, “មើលទៅដូចជាអ្នកមានផ្ទៃពោះខែដំបូងៗ”, “ពោះនេះមើលទៅដូចមិនមានក្បាលពោះដែលសប្បូរខ្លាញ់ទេ” និងជាច្រើនផ្សេងទៀតពាក់ព័ន្ទជាមួយក្បាលពោះ។
ចុងក្រោយផេក “ត្រាវតារា” ឈ្មោះ แจ้ม้อย 108 បានផុសបញ្ជាក់អោយគ្រប់គ្នាបានដឹងថា “នៅពេលដែលម៉ែ pat_napapa បញ្ចេញស្តាយល៍រាំថ្មីហើយមានមនុស្សសង្ស័យថានាងកំពុងមានផ្ទៃពោះ ឯងប្រញ៉ាប់ទៅសឺបហើយដឹងថានាងមិនបានមានផ្ទៃពោះទេ គ្រាន់តែមិនទាន់ចូលបន្ទប់ទឹកតែប៉ុណ្ណោះ។

អត្ថបទដោយ សា