ឃើញនៅក្មេង ញញឹមស្រស់ស្រាយគ្រប់ពេលវេលាបែបនេះមិនមែនអាយុតិចទេណា! ទស្សនិកជនភ្ញាក់ផ្អើលជាមួយអាយុថ្មីរបស់កញ្ញា baifernbah !

ជាតួឯកស្រីដែលមនុស្សនៅជុំវិញអាណិតស្រលាញ់ និងចូលចិត្តជាខ្លាំងសម្រាប់កញ្ញា baifernbah តារាសម្តែងស្រីដែលមានប្រជាប្រិយភាពផ្ទុះដូចពពុះសាប៊ូនាពេលបច្ចុប្បន្ននេះ។ ទស្សនិកជនមួយចំនួនឃើញស្មាមញញឺម និងភាពគួរអោយស្រលាញ់របស់តារាស្រីនៅតាមកញ្ចក់ទូរទស្សន៍ហើយគិតថានាងអាយុខ្ទង់ ២០ មិនដឹងសោះឡើយថានាងមានអាយុដល់ខ្ទង់នេះ!!
ព្រឹកមិញគ្រួសាររបស់កញ្ញា baifernbah បាននាំនាងទៅធ្វើបុណ្យឆ្លងថ្ងៃកំណើតយ៉ាងកក់ក្តៅនៅវត្តអារាមដើម្បីសុំពជ័យអាយុថ្មីអោយកូនស្រីច្បងប្រចាំគ្រួសារ។ ចំណែកមិត្តភក្តិ អ្នករួមការងារ និងម្ចាស់ប្រែនផ្សេងៗដែលអញ្ជើញនាងអោយធ្វើជា​ presenter អោយនាំគ្នាផ្ញើរនំ កាដូ និងពាក្យជូនពរថ្ងៃកំណើតអោយដល់ផ្ទះយ៉ាងច្រើនសន្ធឹកសន្ទាប់។
ថ្ងៃនេះតួឯកស្រីជាទីស្រលាញ់របស់ទស្សនិកជនទាំងក្នុងនិងក្រៅប្រទេសមានអាយុ ៣០ ឆ្នាំយ៉ាងបរិបូរណ៌ហើយ ឃើញសម្រស់នៅក្មេងបែបនេះកញ្ញា baifernbah ឡើងខ្ទង់សាមហើយមិនមែននៅជាយុវវ័យខ្ទង់ម្ភៃដូចគ្រប់គ្នាគិតនោះឡើយ។

អត្ថបទដោយ សា