លោក lekteeradetch គិតយ៉ាងម៉េចដែល?! កញ្ញា bow_maylada តែងខ្លួនក្នុងឈុតកូនក្រមុំធ្វើអោយមនុស្សជាច្រើនភ្លឹក!

ផ្ទុះជាបន្តបន្ទាប់តែម្តងហើយចំពោះតារាសម្តែងស្រីចូលថ្មីកូនសំណប់របស់បុស្តិ៍កញ្ញា​ bow_maylada ដែលមានតារាងការងារពេញរាល់ថ្ងៃ មិនមានថ្ងៃរលោះជាពិសសក្នុងកំពុងពេលបួនខែចុងក្រោយរបស់ឆ្នាំ ២០២២។ ថ្មីៗនេះក្រៅពីការងារចេញបទចម្រៀងថ្មី និងថតរឿង តារាស្រីបានបង្ហាញមុខក្នុងវិស័យថតម៉ូតជាច្រើនសន្ធឹកសន្ធាប់ ហើយម៉ូតឈុតកូនក្រមុំថ្ងៃនេះបានធ្វើអោយគ្រប់គ្នាលង់ស្រលាញ់ជាខ្លាំង។
នៅក្នុងអ៊ិនស្តាក្រាមកញ្ញា​ bow_maylada បានផុសរូបក្នុងឈុតកូនក្រមុំពណ៌ស និងគ្រឿងអល្លង្កាដ៏ស្រស់ស្អាតព្រមជាមួយ Caption សសេរថា “Thank you so much (អរគុណច្រើន) @lofficielthailand @cartier” ដែលមានហ្វែនៗជាច្រើននាក់បានចូលមកខមប្រាប់ថាតារាស្រី ស្អាត បើទៅថ្លៃថ្នូរ មើលទៅសម្បូរគុណតម្លៃ 😍😍😍😍។
ហើយក៏មានអ្នកគាំទ្រ និងអ្នកប្រើប្រាស់អ៊ិនធឺណែតជាច្រើនទៀតដែលបានគិតដល់លោក lekteeradetch ចង់ដឹងថាតើគាត់នឹងបញ្ចេញអាការ:យ៉ាងណាពេលឃើញនារីដែលខ្លួនកំពុងប៉ុនប៉ងស្លៀកឈុតកូនក្រមុំ ក្នុងកំឡុងពេលដែលខ្លួនកំពុងនឹកខ្លាំងបែបនេះ?

អត្ថបទដោយ សា