តារាប្រុស kaojirayu_9 និយាយថាជីវិតយើងត្រូវ “អត់ធ្មត់” នៅពេលមិត្តស្រីរវល់ Concert រាល់ថ្ងៃមិនដែលបានជួបគ្នា!

ជាគូស្នេហ៍តារាចម្រៀងចុះសម្រុង ស្រលាញ់ និងគោរពគ្នាខ្លាំងបំផុតចំពោះគូរបស់លោក kaojirayu_9 និងមិត្តស្រីតារាចម្រៀង violettewautier ដែលតាំងពីទាក់ទងគ្នាមក អ្នកទាំងពីរមិនដែលមានពត៌មានឈ្លោះគ្នាសូម្បីម្តង។ ចុងក្រោយព្រោះមិត្តស្រីរវល់ពេក តារាប្រុសនិយាយបែបនេះអោយអ្នកយកពត៌មានស្តាប់!
នៅក្នុងកម្មវិធី Event របស់រឿង “เข็มซ่อนปลาย” អ្នកកាសែតបានសួរសំនួរថាយ៉ាងម៉េចដែលស្ថានភាពបេះដូងនាពេលនេះ? លោក kaojirayu_9 បានឆ្លើយថា អូ..!អ្នកនាង violettewautier រវល់ខ្លាំងណាស់ រវល់រាល់ថ្ងៃតែម្តងហើយពេលនេះ មិនមានថ្ងៃណាដែលមិនមាន Concert ឡើយ។
បន្ទាប់មកទៀតគាត់ត្រូវបានគេសួរថា “ចុះគិតយ៉ាងម៉េចដែល?” តារាប្រុសឆ្លើយថាមានតែធ្វើចិត្តត្រូវអត់ធ្មត់សិន ហើយបន្តក្នុងទំនងថានាងកំពុងសប្បាយជាមួយការងារដែលខ្លួនស្រលាញ់ យើងគួរធ្វើការងាររបស់យើងអោយបានល្អបំផុតដែលពេលនេះ។

អត្ថបទដោយ សា