ម៉ែឆុម Comeback! បើកឈុតដំបូងរបស់តារាស្រី chomismaterialgirl នៅទីក្រុងប្រ៉ារីស!

ធ្វើដំណើរទៅដល់ភ្លាមធ្វើការងារតែម្តងហើយសម្រាប់កំពូលតារាស្រី chomismaterialgirl ដែលពេលនេះកំពូងបញ្ចេញហ្វាសសិនដែលនាងនឹករលឹកអស់រយ:ពេលជាង ៣ឆ្នាំ។ ចុងក្រោយថ្មីៗនេះអ្នកម៉ែបញ្ចេញឈុតដំបូងបណ្តាលអោយអ្នកអ្នកតាមដាននៅក្នុងអ៊ិនស្តាក្រាមទះដៃអោយយ៉ាងគគ្រឹកគគ្រែង។
អ្នកនាង chomismaterialgirl ផុសរូបជាច្រើនសន្លឹកចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយសាសសេរខ្លីថា “បីឆ្នាំកន្លងផុតទៅ…” អមជាមួយខមមិនរបស់មិត្តភក្តិ និងបណ្តាលហ្វែនខ្លាប់រាប់ម៉ឺនខមមិននៅខាងក្រោម។
ភាគច្រើនអ្នកគាំទ្រនិយាយ “ពេញចិត្តប៊ឹប សមនឹងរយ:ពេលបីឆ្នាំខំចាំ”, “💥💥💥”, “ម៉ែនៅតែជាម៉ែ”, “អស់ស្ទះ”, “កំពូលហ្វាសសិនពិតប្រាកដមកដល់ហើយ” និងខមមិនបង្ហាញពីចិត្តស្រលាញ់ពេញចិត្តចំពោះឈុតដំបូងរបស់តារាស្រីជាច្រើនផ្សេងទៀត។

អត្ថបទដោយ សា