ស្រឡាំងកាំង!! ម៉ែ chomismaterialgirl ស្អាតដូចជំទាវនៅក្នុងកម្មវិធីសំខាន់របស់ប្អូនថ្លៃទាំងពីរ!

នៅមិនទាន់បញ្ចប់ទៅទាំងស្រុងទេសម្រាប់កម្មវិធីជប់លៀងអបអរសាទមុនថ្ងៃរៀបអារពារហ៍ពិ ពារហ៍របស់តារាស្រី patriciagood និងអនាគតស្វាមីលោក Notevises មហាសេដ្ឋីចេញពីត្រកូលតែមួយជាមួយកំពូលតារាស្រី​។ ថ្ងៃនេះកូនក្រមុំបានសម្រុកផុសអាល់ប៊ុមរូបភាពចូលក្នុងអ៊ិនស្តាក្រាម ដោយក្នុងនោះមានផុសរូបបងថ្លៃស្រីបែបច្បាស់ៗទៀតផង។
នៅក្នុងអ៊ិនស្តាក្រាមកញ្ញា patriciagood ផុសរូបភាពព្រមជាមួយសារសសេរថា “សូមអរគុណទាំងអស់គ្នាម្តងទៀតណាចា ស្រលាញ់ខ្លាំងៗ ❤️✨ #patnote” ដែលមានអ្នកបង chomismaterialgirl ចូលមកខមមិនជារូបបេះដូងអោយនៅខាងក្រោមផុសនោះយ៉ាងកក់ក្តៅ។
ភាពកក់ក្តៅ ការស្វាគមន៍គ្នាចូលក្នុងត្រកូលគ្រួសារមហាសេដ្ឋីរបស់តារាស្រីទាំងពីររូបបានធ្វើអោយទស្សនិកជនពេញចិត្ត និងរំភើបជាមួយទំនាក់ទំនងល្អៗដែលពួកគេមានអោយគ្នាទៅវិញទៅមកជាខ្លាំង។ ហើយអ្វីដែលមិនអាចបំភ្លេចបាននោះគឺអ្នកម៉ែ chomismaterialgirl កាលពីយប់កម្មវិធីនោះស្រស់ស្អាតដាច់គេក្នុងចំណោម នាងតែងខ្លួនបានសាកសមជាចាស់ទុំក្នុងគ្រួសារ ហើយមើលទៅស្អាតមានឋាន:ដូចជាលោកជំទាវអីចឹង។

អត្ថបទដោយ សា