ស្វីតដូចគូស្នេហ៍ថ្មីថ្មោង!! អ្នកនាង chomismaterialgirl សុំរ៉ូមែនទិកតែពីនាក់ស្វាមី ទុកកូនប្រុសស្រីនៅផ្ទះសិន!!

នៅតែជាគូស្នេហ៍តារានិងមហាសេដ្ឋីដែលទស្សនិកជនចូលចិត្តស្រលាញ់ដដែលសម្រាប់គូស្វាមីភរិយា Nott-Chom ដែលនៅតែស្រលាញ់ នៅតែស្វីតដាក់គ្នាដដែលបើទោះបីពេលនេះរៀបការជាមួយគ្នាបាន៧ឆ្នាំហើយយ៉ាងណាក៏ដោយ។ ចុងក្រោយតារាស្រីបណ្តើរស្វាមីចេញកម្មវិធីថតរូបរួមគ្នាតែពីរនាក់យ៉ាងគួរអោយស្រលាញ់ គួរជាទីពេញចិត្តរបស់មហាជន!!
ថ្ងៃនេះម៉ែ chomismaterialgirl ផុសទាំងរូបភាពហើយវីដេអូដែលខ្លួននិងស្វាមីកំពុងសប្បាយជាមួយកាថតរូបនៅក្នងកម្មវិធីជប់លៀងរបស់ប្អូនថ្លៃ ព្រមជាមួយ caption ខ្លីៗថា “#patnote” បណ្តាលអោយអ្នកគាំទ្រជ្រួលជ្រើមនាំគ្នាចូលមកបញ្ចេញមតិយោបល់ពីស្នេហារបស់ពួកគេយ៉ាងច្រើនសន្ធឹកសន្ធាប់។
ភាគច្រើនហ្វែនខ្លាប់ចូលមកសសេរថាស្រលាញ់គូរបស់ម៉ែ chomismaterialgirl និងប៉ាប៉ា nottvisrut ផ្អែមដាក់គ្នាមិនមានថ្ងៃប្រែប្រួល ហើយអ្នកមួយចំនួនទៀតសសើរបែបខ្យូតៗថា “ប៉ាប៉ាម៉ាក់ៗមើលមួយភ្លែតស្មានតែជាគូស្នេហ៍ដែលទើប Date គ្នាតើ! ខ្យូតខ្លាំងៗ”។ និយាយរួមទៅរូបរបស់អ្នកទាំងពីរធ្វើអោយអ្នកដែលបានឃើញគ្រប់គ្នាញញឺមតាមនិងស្ងប់ស្ងែងអំពីក្តី ស្រលាញ់របស់ពួកគេជាខ្លាំង។

អត្ថបទដោយ សា