Concept Photo បទចម្រៀងថ្មីរបស់ Jin សមាជិកក្រុម BTS កំពុងធ្វើអោយហ្វែនខ្លាប់រញ្ជួយចិត្ត!

បច្ចុប្បន្ននេះលោក Jin សមាជិកក្រុម BTS កំពុងធ្វើដំណើរទៅក្រៅប្រទេសដើម្បីចូលរួមឆាកប្រគុំតន្ត្រីចុងក្រោយមុនពេលបែកពីប្រិយមិត្តដើម្បីចូលហ្វឹកហាត់ទាហាន​ជិត២ឆ្នាំ។ ឆាកប្រគុំតន្រ្តីនេះពិសេសខ្លាំងណាស់សម្រាប់ទាំងតារា K-POP និងហ្វែនខ្លាប់ដែលស្រលាញ់ហើយមិនចង់បែកពីគាត់ ព្រោះ Jin នឹងបញ្ចេញអាលប៊ុម Solo នៅទីនោះ។

អាលប៊ុម Solo ថ្មីរបស់ Jin មុនពេលលាគ្នាឈ្មោះថា “TheAstronaut” ដែលមានចម្រៀងច្រើនបទសម្រាប់ស្តាប់កំសាន្ត។ បន្ទាប់ពីចេញ Teaser ដំបូងហើយអ្នកគាំទ្ររបស់ក្រុម BTS ទឹកភ្នែកគ្រប់គ្នាព្រោះទាយថាវាមុខជាបទចម្រៀងដែលកំសត់ ឬដែលនិយាយអំពីការត្រូវបែកគ្នាជាក់ជាមិនខាន។
ដោយព្រោះជិតដល់ថ្ងៃចេញចម្រៀងថ្មី មួយរយ:ចុងក្រោយនេះផេកអ៊ិនស្តាក្រាមផ្លូវការណ៍របស់ BTS និងរបស់ក្រុមហ៊ុនផ្ទាល់នាំគ្នាផុសរូប Concept Photo របស់តារប្រុស Jin ជាបន្តបន្ទាប់ជាប់ៗគ្នាធ្វើអោយ Armys រញ្ជួយចិត្តចង់ស្តាប់ឆាប់ៗ ហើយប្រាប់ថាពួកគេពិបាកនឹងទ្រាំរងចាំរហូតដល់ថ្ងៃនោះណាស់។

អត្ថបទដោយ សា