ពិតជាមិនធម្មតាទេ Mai Davika រលាស់ខ្លួនឡើងមួយកម្រិតទៀត FRIEND of BVLGARI ម៉ាក់តែមួយជាមួយតារា BLACKPINK! មានរូបភាព

ជាតារាស្រីជាប់ឈ្មោះរឿងសម្រស់ស្រស់ស្អាតម្នាក់ទៀតយ៉ាងតួ​ឯកស្រីយ៉ាង Mai Davika ដែលតែងតែទទួលការអញ្ជើញទៅចូលរួមកម្មវិធីផលិតផលម៉ាកៗល្បីៗលំដាប់ពិភពលោក ទាំងការងារខាងហ្វេសិន ថតម៉ូត ដើរបង្ហាញម៉ូត នីងមានកម្មវិធីជាច្រើនផ្សេងទៀត

ហើយជាក់ស្ដែង (23 វិច្ឆកា 2022) បានរលាស់ខ្លួនទៅមួយកម្រិនទៀត បន្ទាប់ពីទទួលបានជ្រើសរើសអោយក្លាយជា FRIEND of BVLGARI ម៉ាកគ្រឿងអលង្ការអ៊ីតាលីលំដាប់ពិភពលោក  គឺជាម៉ាកល្បីដែល LISA BLACKPINK (Global Brand Ambassador) ឬ GBA ទៀតផង ដោយកញ្ញា Mai ទទួលបានការអញ្ចើញក្នុងតួនាទីជាអ្នកប្រូម៉ូតអោយ BVLGARI ក្នុងភូមិភាគអាស៊ីប៉ាស៊ីភិច

ដោយសាម៉ីខ្លួនបានបង្ហាញពត៌មានល្អតាមរយៈ IG អមជាមួយប្រយោគថា “Tonight marks the beginning of a new journey for me. For such a long time, I’ve admired the iconic BVLGARI brand and tonight, my dreams are becoming a reality as I take on this extreme honor of being a FRIEND of @bulgari South Asia Pacific love”

(យប់នេះជាចំនុចចាប់ផ្ដើមរបស់ការធ្វើដំណើរសារជាថ្មីសម្រាប់ខ្ញុំ ខ្ញុំពិតជាកោតសរសើរម៉ាក​ BVLGARI ដែលជានិមិត្តសញ្ញាតាំងពីយូរយារណាស់មកហើយ ហើយនៅរាត្រីនេះ សុបិន្ដរបស់ខ្ញុំកំពុងតែក្លាយជាការពិតហើយ នៅពេលដែលខ្ញុំមានកិត្តយសទទួលការអញ្ជើញជាមិត្តនិង FRIEND of @bulgari South Asia Pacific ស្រលាញ់ណាស់)

គ្រប់គ្នាដឹងហើយត្រេកអរជាមួយ ជាពិសេសម្ចាស់ចិត្តរូបសង្ហាសប្បាយចិត្តជាមួយភាពជោគជ័យរបស់មិត្តស្រីជាខ្លាំង

អត្ថបទដោយ : នីត្តា