ចាំអស់ ១៣ ឆ្នាំទីបំផុតបានមើលហើយ!! រឿងអាវតាភាគ២ AVATAR នឹងចេញផ្សាយតាមរោងភាពយន្តក្នុងខែធ្នូរខាងមុខនេះ (មានវីដេអូ)!!

អាចនិយាយបានដំណឹងនេះជាដំណឹងដ៏គួរអោយរំភើបរីករាយមួយសម្រាប់ហ្វែនខ្លាប់ររបស់រឿង អាវតា ស្នាដៃរបស់អ្នកដឹកនាំល្បី James Cameron ដែលទាំងអស់គ្នាបានទន្ទឹមរងចាំមកយ៉ាងយូសែនយូបន្ទាប់ពីក្លាយជាខ្សែរភាពយន្តដែលរកចំណូលបានច្រើនលំដាប់លេខមួយរបស់ពិភពលោកកាលពីឆ្នាំ ២០០៩ និងជាប់ជារឿងដែលមានទស្សនិកជនសំណូមពរអោយចេញវគ្គបន្តច្រើនជាងគេបំផុតប្រចាំវិស័យ។
ចុងក្រោយការទន្ទឹមរងចាំក្នុងរយ:ពេល ១៣ ឆ្នាំបានមកដល់ទីបញ្ចប, រឿងអាវតាភាគ២ Avatar : The Way of Water នឹងចេញចាក់បញ្ចាំងតាមរោងភាពយន្តអោយហ្វែនខ្លាប់ទូទាំងពិភពលោកបានទស្សនាកំសាន្តនៅក្នុងខែធ្នូរឆ្នាំ ២០២២ ឆាប់ៗនេះ ។ រឿងអាវតាភាគ២ និយាយអំពីវិធីសាស្រ្តក្នុងផ្ទៃទឹករបស់នាយទាហានចាស់ឈ្មោះ ចែក សាល់លី ដែលសម្តែងដោយលោក Sam Worthington និងភរិយារបស់គាត់ឈ្មោះ ណែតទិរី ដែលសម្តែងដោយតារាស្រី Zoe Saldana។ ទាំងពីរនាក់នឹងរកគ្រប់វិធីផ្សេងៗដើម្បីតស៊ូជីវិត ក៏ដូចជាជួយកូនចៅផៅសន្តានអាវតាទាំងអស់អោយរស់នៅសុខស្រួលរួចផុតពីគ្រោះ និងសត្រូវផ្សេងៗ។
រឿង Avatar : The Way of Water មានសាច់រឿងលំអិតវែងដល់ទៅ ៣ ម៉ោងឯនោះ អ្នកទស្សនាទាំងអស់នឹងអាចកំសាន្តភាពអសច្ចារ្យ ចូលរួមដំណើរផ្សងប្រេងជាមួយតួអង្គបានយ៉ាងឆ្អែតឆ្អន់មិនមាននូវបន្ទិលសង្ស័យអ្វីទាំងអស់។ ពេលនេះទស្សនិកជនមិនចាំបាច់រងចាំអ្វីបន្តទៀតឡើយត្រៀមតែថវិកាទិញសំបុត្រកុន និងហៅមិត្តភក្តិអោយចូលរួមរីករាយជាមួយនៅថ្ងៃទី ១៤ ខែធ្នូរឆ្នាំ ២០២២ នេះទៅបានហើយ។


អត្ថបទដោយ សា