មួយជីវិតមានម្តងយើងត្រូវតែខុសគេ!! គូ Dan-Pattie បន្តផុសភាពចម្លែកគួរអោយស្រលាញ់បន្ទាប់ពីរៀបការហើយ!!

បានធ្វើអោយទស្សនិកជនភ្ញាក់ផ្អើលទៀតហើយសម្រាប់គូស្វាមីភរិយារបស់តារាចម្រៀងប្រុស Dan Worrawech និងតារាសម្តែងសម្រស់ក្មេងអមត: Pattie Ung Sira ដោយក្រៅតែពីធ្វើអោយអោយគេស្លុតចិត្តព្រោះជ្រើសរៀបការនៅទីវត្តអារាមហើយ អ្នកទាំងពីរនៅមានរឿងប្លែកៗជាបន្តបន្ទាប់មកចែកចាយនៅតាមសារពត៌មាន និងបណ្តាញសង្គម។
ភ្ញាក់ផ្អើលទី១បន្ទាប់ពីរៀបការហើយតារាស្រីចេញមុខផ្តល់បទសម្ភាសន៍ថាពួកគេមិនទាន់ចុះសំបុត្រអាពារហ៍ពិពារហ៍ជាស្វាមីភរិយាស្របច្បាប់ ជីវិតមិនមានអ្វីប្រែប្រួលគ្រប់យ៉ាងនៅដដែលទាំងអស់។ ចុងក្រោយពញ្ជាក់អារម្មណ៍ជាលើកទី២ គូរបស់ Dan-Pattie បន្ទាន់ពេកមិនបានថតរូប Pre-Wedding ដាក់មុខរោងដូចគេប៉ុន្តែនាំគ្នាថតរូប Post-Wedding នាំយកមកផុសបង្ហោះដើម្បីអោយហ្វែនខ្លាប់ចងចាំថ្ងៃមង្គលរបស់ខ្លួន។
ថ្មីៗនេះទាំងលោក Dan Worrawech និងអ្នកនាង Pattie Ung Sira បាននាំគ្នាបង្ហោះរូបគូស្រស់ស្អាតច្រើនម៉ូតច្រើនស្តាយល៍ចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនអមជាមួយ Caption បង្ហាញពីអារម្មណ៍មួយចំនួនទុកជាសាក្ខីភាពអោយការចាប់ផ្តើមកសាងគ្រួសារថ្មីរបស់ពួកគេ។ រូបភាពគូរបស់តារាប្រុសស្រីបានធ្វើអោយទស្សនិកជនពាក់កណ្តាលប្រទេសលង់ស្រលាញ់ និងចូលរួមសម្តែងក្តីរីករាយជាមួយពួកគេម្តងទៀត ហើយក៏មានមនុស្សមួយចំនួនលួចចូលមកចំអន់ថាគូនេះអស្ចារ្យណាស់ ធ្វើអ្វីក៏ខុសគេជានិច្ច។

អត្ថបទដោយ សា