Nine Napat ស្រលាញ់ព្រហ្មលិខិនខ្លាំងណាស់ទាញទូរស័ព្ទខលរក Biafern ប្រាប់ពីអារម្មណ៍ពិតត្រង់ៗថា….! មានវីដេអូ

ក្លាយទៅជាប្រធានបទក្ដៅនិងទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើន សម្រាប់ករណីពិធីករល្បីឈ្មោះលោក Num Kanchai បានចេញមកផ្ដល់តំរុយខ្លះៗថាទំនាក់ទំនងរវាង Nine-Biafern  មើលទៅដូចជារីកច្រើនទៅមុខហើយលើសពីមិត្តហើយក៏ថាបាន

 

ដោយជាក់ស្ដែងខាងតួឯកប្រុសរូបសង្ហាយើងបានចេញមកបើកចិត្តនិយាយទាក់ទងនិងរឿងនេះជាលើកដំបូងក្នុងកម្មវិធី  Light up Christmas Tree Celebration 2023 ដោយសាម៉ីខ្លួនបានទទួលស្គាល់ការពិតថា

“តាមពិត (អៀន) អើ….វាទើបតែចាប់ផ្ដើមទេបាទ គឺមានចិត្តយូរមកហើយ តែក៏អត់ដឹងថាត្រូវធ្វើយ៉ាងម៉េចល្អ ទើបទៅប្រឹក្សាជាមួួយបង Num Kanchai  (សើច) គឺប្រឹក្សា​ថា (តើខ្ញុំត្រូវធ្វើយ៉ាងម៉េចទើបអោយគេដឹងថាខ្ញុំចូលចិត្តគេ ប៉ុន្ដែគេមិនដែលមើលឃើញខ្ញុំទាល់តែសោះ​) តាមពិតទៅកន្លងមករយៈពេល 4-5 ឆ្នាំ ដែលយើងនៅជាមួយគ្នា យើងជាមិត្តនិងគ្នាពិតមែនបាទ តែសម្រាប់អារម្មណ៍មួយនេះចាប់ផ្ដើមឡើងនៅពេលណាគឺខ្ញុំមិនក៏មិនដឹងក៏មិនច្បាស់ដែរ ប្រហែលជាបន្ទាប់ពី Milan ទេដឹងបានដែលនៅសុខៗខ្ញុំក៏នឹកឃើញ គិតឃើញថាទំនាក់ទំនងរបស់ពួកយើងពិតជាល្អណាស់ ជាទំនាក់ទំនងដ៏ពិសេស ហើយខ្ញុំក៏ចង់អោយគាត់ចូលមកនៅក្នុងជីវិតខ្ញុំបែបនេះជារឿងរហូតទៅ”

“សម្រាប់រឿងនេះបង Num គាត់ដឹងមករហូត តែក៏អគុណសម្រាបការបើកផ្លូវនិងផ្ដល់ឱកាសដល់ខ្ញុំ ខ្ញុំបិតជាសប្បាយចិត្តខ្លាំងណាស់ ដែលបង Num ធ្វើបែបនិង (ញញឹម) គឺគ្រាន់តែបង Num និយាយបែបនិងភ្លាម ខ្ញុំក៏បានលើកទូរស័ព្ទខលរក Biafern ភ្លាមៗហើយប្រាប់ថា (ចូលចិត្តគាត់) “អៀន” ចំណែកឯខាងគាត់ៗសើច វាដល់ពេលហើយដែលខ្ញុំមានអារម្មណ៍ថា យើងលែងក្លាយជាមិត្តនិងគ្នាទៀតហើយ វាបានឆ្លងព្រំដែនមិត្តបាត់ទៅហើយ”

“ពេលនេះខលសួរគាត់ថាតើខ្ញុំគិតយូរទេ អើ…..យកជាការពិត ពេលនឹងខ្ញុំអត់បានប្រើខួរក្បាលគិតអីបន្ទិចនោះទេ ខ្ញុំប្រើបេះដូង (អៀន) វាកើតឡើងតាមធម្មជាតិពិតមែន ប៉ុន្ដែរហូតមកដល់ពេលនេះខ្ញុំមិនទាន់មានឱកាសបានជួបគាត់ទេ ព្រោះគាត់ផ្ទាល់ក៏រវល់ក្នុងការថតរឿង” 

“នេះគឺជាជំហានដំបូងរបស់ខ្ញុំ ដែលខ្ញុំបានដើរឆ្លងព្រំបន្ទាត់ពាក្យថាមិត្ត ប៉ុន្ដែជំហានបន្ទាប់ខ្ញុំនិយាយអស់ពីចិត្តគឺមិនជឿជាក់ទាល់តែសោះ ថានិងទៅជាយ៉ាងណា សុំអោយគ្រប់គ្នាជាកំលាំងចិត្តផងណាបាទ (ញញឹម)”

អត្ថបទដោយ : នីត្

តា