ចង់ដឹងថាក្នុងហ្នឹងលាក់អីគេតើ! Ann Thongprasom ត្រូវសង្សាចាប់បានខណៈពេលកំពុងលួចគាស់ទូដែក….នៅញញឹមស្រស់ទៀត! មានរូបភាព

លាក់អារម្មណ៍នៃការខ្មាស់អៀនមិនជាប់ពិតមែន សម្រាប់តារាស្រីល្បីឈ្មោះពេញទៅដោយស្នាដៃយ៉ាង Ann Thongprasom  នៅពេលដែលសង្សារូបសង្ហា A-Thinphan ចាប់បានដោយផ្ទាល់ដៃ ខណៈពេលសាម៉ីខ្លួនអង្គុយមុខទូដែករបស់លោក

ដោយ A-Thinphan បានបង្ហាញវីដេអូដែល Ann អង្កុយញញឹមអៀនៗបិទបាំងកំហុស នៅពេលនាងបានបើកទូរដែកហើយលូកយកលុយចេញមក ប៉ុន្ដែបែរជាខកចិត្តបំផុត ព្រោះក្នុងទូរអត់មានលុុយសូម្បីតែមួយកាក់មួយសេន

លោក A-Thinphan បានសរសេរប្រយោគខ្លីៗអមជាមួយវីដេអូថា “ចាប់បានដេញទាន់” ព្រមទាំងមានប្រាប់ទៀតថាលុយនៅក្នុងទូរដែកនិងយកទៅដាក់នៅធនាគាអស់ហើយ រឿងនេះហ្វេនៗនាំគ្នាចូលទៅខមិនព្រោងព្រាត ដោយប្រាប់ថាគួអោយខ្នាញ់ Ann ណាស់ដូចកូនក្មេងដែលត្រូវមនុស្សចាស់ចាប់បានអញ្ចឹង

អត្ថបទដោយ : នីត្តា