ទឹកប្រាក់ចំនួនប៉ុន្មានដែរដែលតួឯកស្រី Pinky បង់នៅក្រៅការឃុំឃាំងក្នុងរឿងក្ដីForex 3D….

តារាសម្ដែងស្រីនាង Pinky Savika ពេលនេះបានត្រូវដោះលែងឲមានសេរីភាពនៅផ្ទះបានហើយ ក្រោយពីរូបនាងបានរស់នៅក្នុងការឃុំឃាំងជិត៣ខែកន្លងមកនេះក្នុងរឿងក្ដីក្រុមហ៊ុនឆបោក Forex 3D។

ដោយរឿងក្ដី Forex 3D ជារឿងក្ដីឆបោកដ៏ធំមួយក្នុងប្រទេសថៃដែលបានបោកប្រជាជនថៃឲដាក់ទុនអស់ប្រាប់រាប់រយលានបាតក្នុងរយះពេលកន្លងមកនេះ។ រឿងក្ដីនេះក៏មានពាក់ព័ន្ធជាមួយតារាៗក្នុងសិល្បៈជាច្រើនរូបពីបទបោកប្រាស់បញ្ចុះបញ្ចូលធ្វើឲអ្នកដ៏ទៃខាតបង់ទ្រព្យ ក្នុងនោះក៏មានឈ្មោះតួឯកស្រីជើងចាស់នាង Pinky Savika ផងដែរ ថែមទាំងម្ដាយនាងនិងបងប្រុសសុទ្ធតែត្រូវចាប់ខ្លួនព្រោះពាក់ព័ន្ធមានឈ្មោះជាថ្នាក់ដឹកនាំក្នុងក្រុមហ៊ុនបោកប្រាស់Forex 3D។ រឿងក្ដីនេះស្ថិតនៅក្នុងដំណើរការស៊ើបអង្កេតនៅឡើយមិនទាន់សម្រេចទោសនោះទេ តែ Pinky បងប្រុសនិងអ្នកម្ដាយបានជាប់ទោសក្នុងមន្ទីឃុំឃាំងមកជិត៣ខែហើយ។​ ទើបតែថ្មីៗនេះ Pinky ត្រូវបានដោះលែងឲនៅក្រៅគុកសិនព្រោះ ពិនិត្យឃើញថានាងត្រឹមជាអ្នកដាក់ទុនអស់ប្រាក់ម្នាក់ផងដែរ ចំណែកអ្នកម្ដាយនិងបងប្រុសរបស់នាងគឺត្រូវស្ថិតនៅក្នុងការឃុំឃាំងដដែល។

ថ្វីត្បិតតែ Pinky ត្រូវបានតុលាការដោះលែងពីគុកឲនៅក្រៅឃុំសិន តែករណីរបស់នាងក៏នៅតែត្រូវស៊ើបអង្កេតនិងមិនអនុញ្ញាត្ដិឲនាងចេញក្រៅប្រទេសបាននោះឡើយកំឡុងពេលនេះ ថែមត្រូវមកបង្ហាញខ្លួនឲឃើញវត្ដមានជារៀងរាល់ខែ ថែមត្រូវបង់ប្រាក់៥លានបាតផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ