អនាគតម៉ាក់ក្មេងកូនប្រសារហើយ! ម៉ាក់ Yaya ថតរូបគូរជាមួយ Nadech ផុសបង្អួតហ្វេនៗសំខាន់ពាក់អាវ……….! មានវីដេអូ

ជាគូរដែលគួអោយស្រលាញ់ខ្លាំងណាស់ សម្រាប់គូររបស់ Yaya Urassaya ជាមួយមិត្តប្រុស Nadech Kugimiya ហើយក្នុងពេលនេះក៏កំពុងបុកពោះបណ្ដើរៗរងចាំមើលថាពេលណាអ្នកទាំងពីរប្រកាសដំណឹងល្អដូចគូរគេផ្សេងទៀត អ្វីដែលសំខាន់ចាស់ទុំទាំងសងខាងក៏ស្រលាញ់យល់ចិត្តគ្នាខ្លាំងណាស់ដែរ

ហើយរូបភាពជាក់ស្ដែងថ្មីៗនេះដែលម៉ាក់ Pla ជាម៉ាក់របស់អូន Yaya បានចេញមកផុសរូបភាពដ៏គួអោយស្រលាញ់ខណៈពេលថតកៀកកើយជាមួយ Nadech អមជាមួយប្រយោគបង្អាប់សើចៗ ព្រោះអ្នកម៉ាក់និង Nadech ចិត្តដូចគ្នាណាស់​តែងខ្លួនដូចគ្នាគ្មានខុស ក្នុងសម្លៀកបំពាក់ពណ៌ផ្ទៃមេឃ “ពុទ្ធោ ថ្ងៃនេះជួបជាមួយកូនភ្លោះចិត្តដូចគ្នាខ្លាំងណាស់ @urassayas” ហើយរូបភាពនេះអ្នកថតរូបអោយគឺមិនមែននរណាឆ្ងាយទេ គឺអូន Yaya ហ្នឹងឯង

រឿងនេះធ្វើអោយហ្វេនៗចូលទៅខមិនជាច្រើនព្រោងព្រាត មានទាំងសរសើរមានទាំងបង្អាប់គ្រប់គ្នាពិតជាពេញចិត្តនិងគ្រួសារទាំងសងខាងនេះខ្លាំងណាស់

អត្ថបទដោយ : នីត្តា