អស់ពីមួយរឿងចូលមួយរឿងទៀតហើយ! តួឯកស្រីនាង Taew Natapohn ពិតជាកាន់តែមានកេរ្ដិ៍ឈ្មោះកាន់តែមានរឿងដ្រាម៉ាដាក់ខ្លួនកាន់តែច្រើន។ ថ្មីៗនេះរូបនាងរងការរិះគន់ពីអ្នកលេងបណ្ដាញសង្គមទៀតហើយ រឿងឈុតឆាកក្នុងរឿងដែលមិនសាកសមរបស់នាងក្នុងឈុតថើបស្និទ្ធស្នាលជាមួយតារាវ័យក្មេងដែលមានអាយុរទើបតែ១៦ឆ្នាំ។
ដោយឈុតឆាកថើបក្មេងរបស់តួឯកស្រី Taew Natapohn ជាមួយតារាប្រុសស្រករក្រោយមួយនេះគឺនៅក្នុងរឿងភាគថ្មីកំពុងចាក់បញ្ចាំងមានចំណងជើងថា Nobody Happy If I’m Not។ តួឯកស្រី Taew សម្ដែងទៅតាមសាច់រឿងនៃរឿងភាគនេះ Taew ធ្វើខ្លួនស្និទ្ធស្នាលជាមួយកូនប្រុសរបស់ Aff Taksaorn ដើម្បីមកសងសឹកព្រោះធ្លាប់បោកប្រាស់ទ្រព្យសម្បត្ដិរបស់គ្រួសារនាង។ ទោះជាលេងទៅតាមសាច់រឿងក្ដី ឈុតឆាកនេះរបស់ Taew បានរងការរិះគន់មួយចំនួនពីអ្នកទស្សនាថាមិនសាកសម ព្រោះលេងជាមួយក្មេងប្រុសអាយុរប្អូនពេក និងមានការរិះគន់ទៅដល់អ្នកដឹកនាំរឿងដែលឲសម្ដែងបែបនេះផងដែរ។ យ៉ាងណាក៏ដោយរឿងភាគមួយនេះកំពុងផ្ទុះការគាំទ្រជាខ្លាំងពីសំណាក់អ្នកទស្សនា ព្រោះប្រជុំសុទ្ធតែកំពូលតារាស្នាដៃល្បីៗផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ