បង្ហាញហើយតួឯកស្រីរបស់លោក Nadech សម្រាប់រឿងស្ទាយអារ៉ាប់ មិនមែន YayaឬPinky នោះទេ….

មិនមែនជាតួឯកស្រី Yaya ឬតួឯកស្រីPinky ដូចដែលមិត្តៗអ្នកគាំទ្រធ្លាប់ទាយទុកនោះទេ ពេលនេះខាងអ្នកដឹកនាំរឿងបានបង្ហើបហើយពីមុខមាត់រូបសម្រស់តួឯកស្រីដែលនឹងមកលេងជាគូជាមួយតួឯកប្រុសលោក Nadech Kugimiya ក្នុងរឿងស្ទាយអារ៉ាប់រឿងថ្មីនេះ។ ដោយតួឯកស្រីដួងនេះក៏មិនមែនជាតារាស្រកក្រោយរះថ្មីនោះដែរ តែជាតារាស្រីជើងចាស់មានសម្រស់ចាំស្រស់ស្អាត និងមានសមត្ថភាពទាំងការសម្ដែងនិងការចម្រៀងធ្លាប់បង្ហាញស្នាដៃមកជាច្រើនរឿងរួចមកហើយផងដែរ។

ថ្មីៗនេះតួឯកប្រុសលោក Nadech Kugimiya បានក្លាយជាតួឯកប្រុសក្នុងរឿងថ្មីមួយរឿងទៀតហើយ ដោយរឿងនេះមានចំណងជើងថា Faa Jarod Sai (ฟ้าจรดทราย)។ គ្រាន់តែបង្ហោះរូបភាពតួឯកប្រុសក្នុងរឿងនេះភ្លាម ធ្វើឲមិត្តៗអ្នកគាំទ្រមានការពេញចិត្តជាខ្លាំងដោយបានឃើញមុខមាត់របស់លោក Nadech ក្នុងការតុបតែងកាយស្ទាយជាបុរសអារ៉ាប់ មើលទៅសាកសមនិងស្រស់សង្ហារខ្លាំងណាស់។ នៅឡើយតែតួឯកស្រីអ្នកដឹកនាំរឿងកាលនោះមិនទាន់បង្ហើបភ្លាមៗនោះទេ ទុកឲមហាជនទាយសិនថាពេញចិត្តតួឯកស្រីដួងណា។ ហើយតារាស្រី៣រូបដែលត្រូវបានមហាជនគាំទ្រខ្លាំងមានដូចជាតួឯកស្រី Yaya តួឯកស្រី Pinky តួឯកស្រី​Baifern។ តែពេលនេះអ្នកដឹកនាំរឿងបានបង្ហើបហើយជាមួយមុខមាត់តួឯកស្រីក្នុងរឿង នេះមិនមែនជាតារាស្រី៣ដួងខាងលើនេះទេ តែជាតួឯកស្រីនាង Kamm Kulkornpat។ ពេលនេះទាំងលោក Nadech និងតារាស្រី​ Kamm បានទៅលឈុតសាកល្បង ហើយសម្រស់មុខមាត់តារាទាំងពីរដួងក្នុងឈុតសម្លៀកបំពាក់ស្ទាយអារ៉ាប់ក៏បានបង្ហាញឲអ្នកគាំទ្របានឃើញខ្លះៗហើយផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ