តួឯកស្រី Pin Kejmanee ទម្លាយមូលហេតុលែងលះ​ រៀបការជិត៣០ឆ្នាំតែបែកបាក់នាងហ៊ានត្រូវទទួលយកការពិត…

រស់នៅជាមួយការពិត! តួឯកស្រីជើងចាស់ល្បីល្បាញច្រើនឆ្នាំក្នុងរឿងភាគថៃតារាស្រី Pin Kejmanee និយាយថា មិនមែនជារឿងងាយស្រួលនោះទេ ដែលត្រូវមកនៅលីវម្ដងទៀតក្រោយពីរស់នៅមានស្វាមីមកជិត៣០ឆ្នាំហើយ។ ហើយការសម្រេចចិត្តលែងលះគ្នារបស់នាងលើកនេះក៏មិនមែនជាការសម្រេចចិត្តតក់ក្រហល់នោះដែរ គឺគិតទុកមកជាង៥ឆ្នាំហើយមុននឹងធ្វើវាឡើងមែនទែន ដោយមានកូនៗយល់ចិត្តនាងផងដែរ។

ដោយតារាសម្ដែងស្រីនាង Pin Kejmanee កាលពីឆ្នាំកន្លងទៅនេះបានលែងលះជាមួយអតីតស្វាមីគូស្នេហ៍តារាច្រើនឆ្នាំលោក Jetrin Wattanasin ហើយ។ រូបនាងបា​នក្លាយជានារីនៅលីវម្ដងទៀតក្នុងអាយុរ៥០ នាងនិងស្វាមីបានពិភ្សារគ្នាច្រើនឆ្នាំមុនលែងលះមែនទែន ព្រោះគិតដល់កូនក៏ខំអត់ទ្រាំ៥ឆ្នាំខំរក្សាចំណងស្នេហាចំណងគ្រួសារឲគង់វង្សតែចុងក្រោយការលែងលះនៅតែជាជម្រើសល្អបំផុតសម្រាប់ជីវិតគូអ្នកទាំងពីរ។ ពីមុននាងនិងស្វាមីតែងមានចំណង់ចំណូលចិត្តដូចគ្នា លេងកីឡាដូចគ្នាហែលទឹកជិះស្គី ទៅណាមកណាដើរជាមួយគ្នាជានិច្ច ដល់នាងអាយុរច្រើនទៅក៏ធ្វើសកម្មភាពទាំងនេះលែងបានដូចមុន មិនអាចដើរតាមស្វាមីគ្រប់ទីកន្លែងបានដូចមុន។ យូរៗទៅជីវិតគូរបស់អ្នកទាំងពីរក៏ហាក់ឃ្លាតឆ្ងាយគ្នាខ្លាំងឡើងៗរហូត គិតថាក៏លែងលះជាជម្រើសល្អ។ តែត្រូវគិតដល់កូនៗ ៥ឆ្នាំមុនកូនៗនាងសុំឲរស់នៅជុំគ្នាសិនពួកគេធ្វើចិត្តមិនទាន់បានព្រោះកំពុងនៅក្នុងវ័យសិក្សាផងមិនចង់ឲកូនខូចចិត្តនាងក៏នៅជាមួយគ្នាក្នុងនាមជាប្ដីប្រពន្ធសិន រហូតមកដល់ពេលនេះកូននាងអាចទទួលយកបានហើយ ម្យ៉ាងជីវិតគូនៅតែមិនល្អប្រសើរ ក៏សម្រេចចិត្តលែងលះគ្នាតាមផ្លូវច្បាប់ទៅ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ