មកមើលកាដូដែល Bella ជូនអ្នកម្ដាយជាទីស្រលាញ់ អូហូសមនិងឈ្មោះតារាស្រីសេដ្ឋីនីប្រចាំប្រទេសថៃពិតៗ មានរូបភាព

តួឯកស្រីដែលនៅលីវហើយមានស្ដុកស្ដម្ភខ្លាំងណាស់ សម្រាប់ Bella Ranee អាចនិយាយបានថាសំណាងបំផុតក្នុងជីវិត ទាំងរឿងការសម្ដែង កម្មវិធី ជាអ្នកតំណាងអោយផលិតផលល្បីៗជាច្រើនទៀត ដែលរត់ចូលមករកនាងមិនចេះដាច់ អាចនិយាយបានថាជាទីពេញនិយមបំផុត

ព្រោះនាងគឺជាសេដ្ឋីនីដីរាប់ហិចតានិងច្រើនកន្លែងនៅតាមខេត្តដែលសាម៉ីខ្លួនបានទិញទុកជាកាដូសម្រាប់ខ្លួនឯងនិងអ្នកម៉ាក់ ដោយនាងធ្លាប់ផ្ដល់បទសម្ភាសន៍ថា “ទិញដីអោយខ្លួនឯង ជិតៗមហាវិទ្យាល័យ ដើម្បីទុកថ្ងៃអនាគតធ្វើអ្វីថ្មីផ្សេងទៀត អាចធ្វើផ្ទះលំហែរ មិនដល់ 18 រ៉ៃទេ ព្រោះមើលថែមិនរួចទេ”

“ដីមិនមានច្រើនអីណាស់ណាទេ ប៉ុន្ដែខ្ញុំគិតពីកំលាំងដែលខ្ញុំអាចធ្វើទៅបាន ហើយអាចផ្ដល់ប្រយោជន៍ដល់យើងនៅថ្ងៃអនាគតបាន មានកន្លែងខ្លះជាប់មាត់ទឹក ជាប់ភ្នំសុទ្ធតែជាកន្លែងល្អៗ……”

រហូតមកដល់ពេលថ្មីៗនេះ Bella បានរៀបចំកម្មវិធីជប់លៀងថ្ងៃខួបកំណើតដ៏កក់ក្ដៅជូនអ្នកម្ដាយជាទីស្រលាញ់ ដែលមានមិត្តភ័ក្ដចូលរួមមិនច្រើននាក់នោះទេតែក៏អ៊ូអររីករាយ នាងបានជូនកាដូដ៏ពិសេសដល់អ្នកម្ដាយដែលធ្វើអោយគ្រប់គ្នាលាន់មាត់វ៉ាវតែម្ដងជាមួយ​ប្រអប់​គ្រឿង​អលង្ការ​ដែល​រួម​បញ្ចូល​ទាំង​ខ្សែក​គុជ​ខ្យង និង​ក្រវិល​ដែល​មិន​អាច​កាត់​ថ្លៃ​បាន ពេល​ឃើញ​ហើយ​មិន​បាច់​ស៊ើប​សួរ​តម្លៃ​ទេ ព្រោះ​ពិត​ជា​អស្ចារ្យ

អត្ថបទដោយ : នីត្តា