ទោះពន្យាពេលរៀបការតែស្នេហា Nadech-Yaya នៅតែផ្អែមល្ហែមជាពិសេសវីដេអូមួយនេះឈ្នះអស់ពាក្យចរចាមរាម! មានរូបភាព

អាចនិយាយបានថាជាសកម្មភាពមួយដែលធ្វើអោយហ្វេនៗត្រជាក់ចិត្តបំផុត សម្រាប់គូស្នេហ៍ NY ក្នុងកម្មវិធីសម្ភោធខ្សែភាគយន្ដដែល Yaya Urassaya សម្ដែងជាតួឯកស្រីហើយ Nadech Kugimiya ក៏បានទៅចូលរួមផ្ដល់កំលាំងចិត្តដល់ក្នុងកម្មវិធី

ដោយខាងប្រុសបានអោបបាច់ផ្កាមួយបាច់ធំទៅជូនតួឯកស្រីដល់កន្លែងកម្មវិធីហើយខាង Yaya ក៏បានប្រាប់ពត៌មានបន្ថែមថាអ្នកទាំងពីរបានទិញដីកណ្ដាលក្រុងដើម្បីទុកធ្វើជាផ្ទះចំណងដៃទៀតផង

ហើយក្រោយពេលចប់កម្មវិធី Nadech បានផុសរូបភាពផ្អែមល្ហែមបញ្ចប់ពាក្យចរចាមរាមលើបណ្ដាញសង្គមយ៉ាងល្អឥតខ្ចោះ ជាមួយវីដេងូ Nadech-Yaya អោបក្រសោបគ្នាទៅវិញទៅមកគ្នាដោយក្ដីស្រលាញ់និងការលើកទឹកចិត្ត ទន់ភ្លន់ស្រទន់ត្រជាក់ដល់បេះដូងអ្នកមើលពិតៗគ្រាន់តែប៉ុណ្ណឹងមិនបាច់និយាយច្រើនដឹងហើយថាផ្អែមកម្រិតណា

អត្ថបទដោយ : នីត្តា