គ្រប់គ្នាកំពុងសង្ស័យថា Bella កំពុងសាងស្នេហ៍ថ្មីជាមួយកំលោះសង្ហាប្រវត្តិមិនធម្មតាម្នាក់នេះ…..ទាយាទអ្នកស្នងត្រកូលម៉ឺនលានលំដាប់ប្រទេស! មានរូបភាព

ត្រូវបានគ្រប់គ្នាផ្ដល់ការចាប់អារម្មណ៍ជាខ្លាំងក្នុងរឿងទំនាក់ទំនងស្នេហារបស់តួឯកស្រីល្បីឈ្មោះរបស់ប្រទេសថៃយ៉ាង Bella-Ranee ក្រោយពីមានអ្នកប្រទះឃើញថាសាម៉ីខ្លួននៅជាមួយកំលោះមុខកាត់ចិនម្នាក់នៅខេត្ដរ៉ាយ៉ង

ជាក់ស្ដែងខាងផេកឈ្មោះ Jay Moi 108 ក៏បានចេញមកផុសរូបភាពរបស់ Bella ជាមួយកំលោះមិនស្គាល់មុខអមជាមួយនិងប្រយោគសារការសន្ទានាថា

“អ្នកបណ្ដាញសង្គមៈ ឃើញទិដ្ឋភាពរបស់ម៉ែណាយការ៉ាកេតជាមួយកំលោះរូបសង្ហាម្នាក់គួអោយសង្ស័យ នៅរ៉ាយ៉ង?

“អញៈ មិនដឹងទេវើយ ប្រហែលជាមិត្តភ័ក្ដទេដឹង ព្រោះម៉ែណាយការ៉ាកេតត្រូវនៅលីវបានគ្នាជាមួយអញហា! ចាំម៉ែណាយនិយាយខ្លួនឯង បើម្នាក់នេះមិនមែនទេ អុីភិមសុំហើយណាម៉ែណាយ ប្រវត្តិល្អហួស  #អុីភិមប្រពន្ធក្មេងដែលជិតដឹតបំផុតជាមួយម៉ែណាយ”

ក្រោយមក Jay Moi 108 បានបញ្ជាក់ប្រវត្តិនៅខាងក្រោមខមិន បើជាម្ចាស់ចិត្តអ្នកថ្មីរបស់ Bella ជាបុរសម្នាក់នេះអាចនិយាយបានថាប្រវិត្តមិនធម្មតានោះទេចា

“បើសិនជាមែន!!ម្នាក់នេះប្រវិត្តល្អខ្លាំងណាស់ៗៗៗៗៗៗអញកក់ៗៗៗៗៗៗ មុខកាត់ចិន ហើយជាទាយាទលំដាប់ប្រទេសម៉ឺនលានៗៗៗៗៗ”

អត្ថបទដោយ : នីត្តា