ចិនបញ្ជូនសម្ភារៈទប់ស្កាត់ COVID-19 បន្ថែមមកកម្ពុជា

ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ ១២ ខែ ឧសភា ឆ្នាំ ២០២០ នេះ​ថា ប្រទេស​ចិន​បាន​បញ្ជូន​សម្ភារៈ​សម្រាប់​ទប់ស្កាត់ COVID-19 ដែល​ជា​ជំនួយ​ថ្មី​មួយ​ទៀត​របស់​ចិន​ចំពោះ​ប្រទេស​កម្ពុជា។

ក្នុង​សេចក្ដី​ប្រកាស​របស់​ស្ថានទូត​ចិន​បាន​បន្ថែម​ទៀត​ថា តាម​ការ​គ្រោង​ទុក​សម្ភារៈ​ទប់ស្កាត់​ជំងឺ COVID-19មកដល់​រាជធានី​ភ្នំពេញ​តាម​ផ្លូវ​អាកាស កាលពី​យប់​ថ្ងៃ ១១ និង ១៣ ខែ​ឧសភា។ សម្ភារៈ​ទាំងនោះ​រួមមាន៖

- Advertisement -

  • សារធាតុ​តេស្ត​រក​វីរុស​ចំនួន ៥០០១៦ សម្រាប់
  • សម្លៀកបំពាក់​ការពារ​ចំនួន ១៨០០០ កំផ្លេ
  • វ៉ែនតា​ការពារ​ចំនួន ៣០០០០ និង​ប្រដាប់​វាស់​កម្ដៅ​ចំនួន ២០០ គ្រឿង ហើយ​សម្ភារៈ​ទាំងនោះ​ត្រូវ​បាន​ទទួល​ដោយ​ក្រសួង​សុខាភិបាល​កម្ពុជា

ប្រទេស​ចិន​ក៏​នឹង​បន្ត​ផ្ដល់​ជួយ​ជា​សម្លៀកបំពាក់​ការពារ ម៉ាស និង​សម្ភារៈ​ផ្សេង​ជា​បន្តបន្ទាប់ ព្រម​ទាំង​ផ្ដល់​កម្លាំង​គាំទ្រ​ក្នុង​កិច្ចការ​ទប់ស្កាត់​វីរុស COVID-19 នៅ​ក្នុង​ប្រទេស​កម្ពុជា។

​​​អត្ថបទផ្ដល់សិទ្ធិដោយ 

Advertise with us 1200×130