អូហូ! ចាប់ពីថ្ងៃនេះទៅប៉ុន្មានថ្ងៃខាងមុខអ្នកកើតឆ្នាំទាំង៣នេះពិតជាឡើងលាភខ្លាំងហួសពីការស្មាន!

នៅមុននេះបន្ដិចគេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ ចាប់ពីថ្ងៃនេះទៅប៉ុន្មានថ្ងៃខាងមុខ លាភសំណាងនឹងឡើងខ្ពស់ហួសពីការស្មានតែម្ដង។

ឆ្នាំមមែ៖ លេខនាំសំណាងលេខ៩ ពណ៌នាំសំណាងក្រហម​ ចាប់ពីថ្ងៃនេះទៅប៉ុន្មានថ្ងៃខាងមុខ លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរបើចង់ធ្វើការដាក់ ទុនរកស៊ីឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតទទួល បានផ្លែផ្កាតបមកវិញឥតគណនា។

ឆ្នាំច៖ ចាប់ពីថ្ងៃនេះទៅប៉ុន្មានថ្ងៃខាងមុខ ដួងរាសីនៃសំណាងរបស់លោកអ្នកគាប់ប្រសើរខ្លាំងណាស់លោកអ្នកអាចសម្រុ​កការងារឱ្យពេញដៃពេញជើងព្រោះថាផលល្អនៅចាំហុចឱ្យជានិច្ចហើយបើចង់ចរចាពីរឿងអ្វីមួយក៏តែងឆាប់ត្រូវរ៉ូវគ្នាដែរ។ អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រសើរណាស់ឯផលកម្រៃទៀតសោតក៏ចូលមកហូរហៀរ។

ឆ្នាំថោះ៖ ចាប់ពីថ្ងៃនេះទៅប៉ុន្មានថ្ងៃខាងមុខ លោកអ្នកមានលាភមានលុយហូរចូលដូចភ្លៀងធ្លាក់ពីលើមេឃ។ តាមទំនាយកំពូលហោរាចិនបានបង្ហាញថាមានលាភធំលុយធំហូរចូលកាន់តែខ្លាំងរាសីឡើងខ្ពស់ត្រដែតបើលោកអ្នកចង់ធ្វើការផ្លា ស់ប្តូរអ្វីតែងផ្តល់ផលល្អនិងទទួលបានផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ រាល់ការងាររកទទួលទានមានលាភមានលុយចូលច្រើននិងមានអ្នកនាំប្រាក់មកឱ្យដល់ផ្ទះ៕