នៅថ្ងៃស្អែកអ្នកកើតឆ្នាំរកា,វក,ម្សាញ់ ត្រៀមខ្លួនទទួលលាភសំណាងទាំងអស់នេះ!

យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំរកា,វក,ម្សាញ់ នឹងទទួលបានលាភសំណាងជាច្រើននៅថ្ងៃស្អែកនេះ។

ឆ្នាំរកា៖ នៅថ្ងៃស្អែកនេះ លាភធំចាំងចូលក្នុងជីវិត មានហុងស៊ុយល្អ ង៉ូវហេងឡើងខ្ពស់ សម្បូរលុយចាយ និងមានលាភធំដទៃទៀតចូលមកក្នុងពេលដំណាលគ្នា។ តាមជើងលេខបានកំណត់ថា អ្នកកើតឆ្នាំនេះមានលាភមានជ័យលុយធំចូលមកហៀរដៃ។

ឆ្នាំវក៖ នៅថ្ងៃស្អែកនេះជាពេលវេលានាំលាភធំប្រមូលផ្តុំហូរចូលផ្ទះ ការងារអ្វីៗបានសម្រេចដូចបំណងប្រាថ្នា ពណ៌នាំសំណាង ប្រផេះ លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ ការងាររកទទួលទានគ្រប់ច្រកល្ហកបានទទួលផលហួសពីការស្មាន ប្រាក់ចូលមកគ្រប់ទិសទី។

ឆ្នាំម្សាញ់៖ នៅថ្ងៃស្អែកនេះ បើលោកអ្នកប្រកបរបររកស៊ីជួញដូរ ទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ច ឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃគួរជាទីកក់ក្តៅបំផុត៕