អីយ៉ា! ទេវតាបានចារមកហើយថា អ្នកកើតឆ្នាំទាំង៣នេះ ត្រូវតែសម្រេចគ្រប់កិច្ចការងារដែលប៉ងប្រាថ្នា!

យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ ទេវតាបានចារមកហើយថា ក្នុងជីវិតលោកអ្នកត្រូវតែសម្រេចរាល់កិច្ចការងារដែលខ្លួនប៉ងប្រាថ្នា។

ឆ្នាំរោង៖ អ្នកដែលកើតក្នុងឆ្នាំនេះ បើមិនបំពេញការងារបានល្អទេ គឺនៅមិនសុខឡើយ។ ជាពិសេស គេជាបុគ្គលដែលមានចិត្តល្អណាស់។ ជាហេតុដែលធ្វើឲ្យគេអាចប្រាក់ហូរចូលយ៉ាងច្រើននៅអាយុកាន់តែច្រើនទៅ។

ឆ្នាំជូត៖ បុគ្គលដែលកើតក្នុងឆ្នាំនេះ មិនថាបំពេញការងារអ្វីទេ គឺតែងតែប្រឹងប្រែងអស់ពីសមត្ថភាពជានិច្ច។ ជាពិសេស គេមានខួរក្បាលដែលឆ្លាតណាស់ ថ្ងៃណាមួយគេអាចបង្កើតបានប្រាក់ដែលចាយមិនចេះអស់ឡើយ។

ឆ្នាំរកា៖ មនុស្សដែលកើតក្នុងឆ្នាំនេះ មិនថាបំពេញការងារអ្វីទេ គឺអាចទទួលបានជោគជ័យទាំងអស់។ ជាពិសេស គេក៏ជាអ្នកដែលមានសមត្ថភាពខ្លាំងក្នុងការផលិតលុយធំដែរ។ ដូចនេះ ប្រាក់នឹងមានច្រើនទៅៗជាមិនខានឡើយនាពេលអនាគត់៕