Pinky Savika ឆ្នាំនេះរាសីឡើងខ្ពស់ត្រណែតឡើងដល់ថ្នាក់ក្លាយខ្លួនជា ព្រះនាងរក្សាទេវី ស្រស់ស្អាតឥតគណនាសម្រាប់ឆ្នាំថ្មី!!! មានវីដេអូ

ទទួលឆ្នាំថ្មីថៃយ៉ាងស្រស់ស្អាតសម្រាប់ Pinky Savika ដែលឆ្នាំនេះចុះទន់ប្រែកាយជាព្រះនាងទេពធីតាឆ្នាំថ្មីស្អាតទាក់ទាញភ្នែក ធ្វើអោយហ្វេនៗដង្ហែគ្នាចុចឡាយពេញទឹកពេញដី

ដោយកញ្ញា Pinky បានបង្ហាញរូបភាបរបស់ខ្លួននៅក្នុងឋានៈជាព្រះនាង រក្សាទេវី មកគ្រប់គ្រឿងទាំងមុខមាត់ សក់ ហើយនិងឈុតសម្លៀកបំពាក់ ស្អាតគ្មានពាក្យនិងបរិយាយព្រមទាំងមានឃ្លាបញ្ចាក់ពីលក្ខណរបស់ព្រះនាងនិងសម្ភារៈដែលព្រះនាងនិងកាន់ជាប់ដៃ Makeup by @dollamakeup Thai traditional costume by @phingsumal

រឿងនេះធ្វើអោយអ្នកគាំទ្រដង្ហែគ្នាចូលទៅសម្ដែងការគិតនិងសរសើរពីសម្រស់ដ៏សែនស្រស់ស្អាត របស់ Pinky Savika រាប់លាន

អត្ថបទដោយ : នីត្តា