Noey Chotika បើកចិត្តនិយាយពីអាថ៌កំបាំងដែលមិនធ្លាប់មាននរណាម្នាក់ដឹងពីមុន មូលហេតុដែលនាងក្លាយទៅជាមនុស្សកំពូលប្រច័ណ្ឌគឺ…..! មានរូបភាព

ឃើញមុខមាត់ស្រស់ស្អាត Noey Chotika តារាសម្ដែងតួឆ្នាស់តួឆ្នើមដែលពេញទៅដោយសមត្ថភាពកនិងសម្ដែងសមបំផុត ប៉ុន្ដែនៅពេលដែលមកសម្ដែងជាមនុស្សល្អ អ្នកនាង Noey ក៏ធ្វើបានល្អគ្មានទាស់នោះទេ ក្នុងដែលនាងបង្ហាញខ្លួននៅក្នុងរឿងណារឿងនិងក៏មើលទៅមានភាពរស់រវើកភ្លាមៗ ពេលនេះទោះបីជានាងឃ្លាតឆ្ងាយពីការសម្ដែងព្រោះត្រូវបំពេញតួនាទីជាភរិយាហើយនិងអ្នកម៉ាក់កូនពីរ ព្រមទាំងមើលការខុសត្រូវមុខជំនួញដែលកំពុងតែរីកលូតលាស់យ៉ាងឆាប់រហ័ស តែនាងក៏នៅតែស្ថិតក្នុងឋានៈជាអ្នកសម្ដែងរហូតទៅ

ជាក់ស្ដែងនៅពេលបានមកធ្វើជាភ្ញៀវអញ្ជើញពិសេសនៅក្នុងកម្មវិធី Club Friday Show Noey ក៏បានបើកបង្ហាញរឿងរ៉ាវនៅក្នុងជីវិតព្រមជាមួយរឿងស្នេហា​បរិសុទ្ធ ត្រលប់ទៅចំនុចចាប់ផ្ដើមរបស់គ្រួសារដែលធ្លាប់លំបាកខ្លាំង ផ្ទះត្រូវគេរឹបអូស ម៉ាក់ត្រូវទៅធ្វើការនៅចំការកៅស៊ូនៅពាក់កណ្ដាល់យប់ ធ្វើអោយជាចំនុចចាប់ផ្ដើមនៃការចូលប្រលូកក្នុងវិស័យសិល្បៈរបស់ខ្លួន

ព្រមទាំងមាននិយាយដល់មូលហេតុដែលធ្វើអោយនាងក្លាយខ្លួនជាមនុស្សពូកែប្រច័ណ្ឌ ព្រោះនៅអតិតកាលធ្លាប់ជួបមនុស្សកំពូលសាវ៉ា ក្រៅពីនៅគោះកកាយអាថ៌កំបាំងរបស់ខ្លួនឯងដែលមិនធ្លាប់និយាយប្រាប់នរណាពីមុនមកទាក់ទងនិងរឿងឈ្លោះប្រកែកគ្នាខ្លាំងជាមួយស្វាមីពេលនិយាយថា អើ!!! ដូច្នេះហើយធ្វើអោយមានអារម្មណ៍ថាជាធម្មតាប៉ាមិនធ្លាប់និយាយបែបនេះជាមួយយើងសោះ ហេតុអ្វីបានជាប៉ាផ្លាស់ប្ដូរបែបនេះ

អត្ថបទដោយ : នីត្តា