ពូកែលេងច្រើនភាគពេក! ចិនគ្រោងនឹងកំណត់ឲ្យរឿងភាគទាំងអស់មានត្រឹមតែ …

រឿងភាគចិនមានភាពល្បីល្បាញតាំងតែពីយូរយារណាស់មកហើយ មិនថារឿងសម័យ ឬក៏រឿងភាគបុរាណឡើយ ប៉ុន្ដែអ្វីដែលចោទជាបញ្ហាសម្រាប់រឿងភាគចិននាពេលបច្ចុប្បន្នគឺចំនួនភាគនូវក្នុងរឿងនីមួយៗ មានចំនួនច្រើនទៅៗ រហូតដល់រឿងខ្លះមានរហូតដល់ទៅ ៩០ ភាគដែលជាចំនួនច្រើនលើសលប់ និងចំណាយដើមទុនច្រើនក្នុងការផលិត។

ដោយឡែក បន្ទាប់ពីបានពិចារណាអស់រយៈពេលជាច្រើនខែមក ចិនគ្រោងនឹងកាត់បន្ថយចំនួនភាគក្នុងរឿងនីមួយៗ ឲ្យសល់ច្រើនបំផុតត្រឹម ៤០ ភាគ ប៉ុណ្ណោះ។

យ៉ាងណាមិញ ក្រោយពីលេចលឺនូវពត៌មាននេះភ្លាម ក្រុមផលិតរឿងភាគជាច្រើនដូចជា រឿង “Winter Begonia” សម្ដែងដោយលោក Huang XiaoMing, រឿង “Legend Of Fei” សម្ដែងដោយតារាស្រីលំដាប់ Zhao LiYing និងរឿង “Thank You Doctor” សម្ដែងដោយតារាស្រីល្បី YangMi កំពុងមានការព្រួយបារម្ភព្រោះរឿងភាគទាំងអស់នេះសុទ្ធតែមានចំនួនលើសពី ៥០ ភាគ និងពិបាកក្នុងការបង្រួមឲ្យសល់ត្រឹម ៤០ ដោយហេតុវានឹងធ្វើឲ្យរឿងបាត់បង់គុណភាព ហើយប្រឈមនឹងហានិភ័យផ្សេងៗ ថែមទៀតផង៕

ប្រភព៖​ jaynestars

អត្ថបទដោយ៖ ស្រីពេជ្រ