មិនសរសើរមិនបាន! តារាស្រី Bebe មានសមត្ថភាពពត់ជើងខ្លួនឯងខ្លាំងកម្រមានអ្នកធ្វើបាន!(មានវីដេអូ)

ជាការពិតណាស់ ​Bebe Thanchanok គឺជាតារាសម្ដែងថៃស្រីម្នាក់ដែលមានប្រជាប្រិយភាព ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ មិនថាតាមរយៈរូបសម្រស់ និងសមត្ថភាពសិល្បៈរបស់នាងនោះទេ។

ជាក់ស្ដែងថ្មីៗនេះ នាងកាន់តែធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលថែមទៀត នៅពេលដែលគ្រប់គ្នាបានឃើញតារាស្រីរូបនេះ ពត់ជើងមួយទំហឹងរហូតដល់ចុងជើងប៉ះនិងក្បាល មើលទៅពិតជាអស្ចារ្យខ្លាំងណាស់ ដែលសមត្ថភាពនេះកម្រមាននរណាធ្វើបានដូចនាងខ្លាំងណាស់។

គួរបញ្ជាក់ផងដែរថា មូលហេតុដែលតារាស្រីរូបនេះ មានសមត្ថភាពអាចពត់ជើងរបស់នាងខ្លាំងបែបនេះ ព្រោះកន្លងមកនាងតែងតែធ្វើលំហាត់ប្រាយដើម្បីសុខភាព ដូច្នេះហើយបានជាដៃនិងជើងរបស់នាងទន់អាចពត់បានខ្លាំងបែបនេះ ពិតជាគួរឲ្យសរសើរខ្លាំងណាស់៕ តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី