មិននឹកស្មានសោះ! អតីតភរិយា Fluke និយាយបែបនេះ ក្រោយឃើញលោករៀបការភរិយាថ្មី!

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយ អំពីកម្មវិធីមង្គលការរបស់តារាសម្ដែងថៃល្បីឈ្មោះ Natalie និង Fluke ដែលមានភ្ញៀវកិត្តិយសជាច្រើនចូលរួមអបអរសាទរ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងថែមទៀតផង។

ក្នុងនោះផងដែរ ក្រោយកម្មវិធីមង្គលការចប់សព្វគ្រប់ ស្រាប់តែអតីតភរិយាតារាប្រុស Fluke អ្នកនាង Bochayada បានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលដែលអ្នកនាងបានពោលពាក្យយ៉ាងដូច្នេះទៅកាន់អតីតស្វាមីថា៖

«យើងជាក្រុមគ្រួសារ ស្រឡាញ់អ្នកទាំងអស់គ្នា #hansafamily #leeflukeeverafter # សូមអបអរសាទរ # ថ្ងៃនេះដែលបានរងចាំ # មិត្តភាពដ៏ល្អ # ស្រលាញ់គ្នារហូត»។

ក្រោយពេលឃើញសារជូនពរនេះហើយ ហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះមិននឹកស្មានថាមិត្តភាព Fluke និងអតីតភរិយាល្អននិងគ្នាបែបនេះនោះទេ ក្រោយពេលចែកផ្លូវគ្នា៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី